កំពង់ឆ្នាំង៖ ដីសម្បទានសង្គមកិច្ចគឺជាគម្រោងរបស់រាជរដ្ឋា ភិបាលកម្ពុជា ដែលមានគោលបំណងជួយដល់ប្រជាពលរដ្ឋក្រីក្រខ្វះខាតទីលំនៅ និងដីកសិកម្មឲ្យមានជីវភា ពប្រសើរឡើង។រាជរដ្ឋាភិបាលមានបំណងប្រែក្លាយតំបន់ ជនបទ និងតំបន់ដីសម្បទានសង្គមកិច្ចទាំងនេះឲ្យក្លាយ ជាតំបន់អភិវឌ្ឍន៍ ប្រកបដោយសក្តានុពលទាំងផ្នែកសេដ្ឋកិច្ច សង្គម កិច្ចវប្បធម៌ សុខមាលភាព បរិស្ថាន មានការអ ភិវឌ្ឍហេដ្ឋា រចនាសម្ព័ន្ធ បច្ចេកវិទ្យា ឌីជីថល និងអភិបាល កិច្ចល្អគម្រោងទាំងនេះឆ្លុះបញ្ចាំងពីយុទ្ធសាស្ត្របច្ចកោ ណដំណាក់កាលទី១របស់រាជរដ្ឋាភិបាលអាណត្តិទី៧ ក្នុង គោលដៅកាត់បន្ថ យភាពក្រីក្រនិងលើកកម្ពស់សេដ្ឋកិច្ចជ នបទ។
ការផ្ដល់ដីសម្បទានសង្គមកិច្ចជូនដល់អតីតយុទ្ធជន,ពលរដ្ឋមានជីវ ភាពក្រីក្រ,ពលរដ្ឋចំណាកស្រុក,និងពលរដ្ឋផ្សេ ងៗទៀតដែលមានការខ្វះខាត,គឺជាគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលរដ្ឋបាលខេត្តកំពង់ឆ្នាំង បាននិងកំពុងតែអនុវត្ត តាមរយៈយន្តការនិងកម្មវិធីផ្សេងៗរប ស់រាជរដ្ឋាភិបាលដែលមានគោលដៅជួយដល់ប្រជាពលរដ្ឋងាយរងគ្រោះឲ្យបានរស់នៅសមរម្យនិងមានជីវភាពប្រ សើរឡើង បានជាច្រើនទីតាំងនិងជាច្រើនគ្រួសារ នាពេលកន្លងមក។ដោយឡែកនៅក្នុងស្រុករលារប្អៀរ រដ្ឋបាលខេត្តក៏បានសហការជាមួយក្រសួងរៀបចំដែនដី និងក្រសួងកសិកម្ម ដែលជាស្ថាប័នអនុវត្ត បានផ្ដល់ដីសម្បទានសេដ្ឋកិច្ចជូនដល់ពលរដ្ឋមានជីវភាពក្រីក្រចំនួន២៤៩គ្រួសារ ស្ថិតក្នុងឃុំប្រស្និប ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
លោក ឃុយ ឃី មេឃុំប្រស្និបបានឲ្យដឹងថា ដោយមើល ឃើញអំពីទុក្ខលំបាកនិងការខ្វះខាតដីលំនៅដ្ឋាននិងដីកសិកម្មរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់លោក លោកក៏បានដាក់សំណើរស្នើសុំទៅលោកអភិបាលស្រុករលាប្អៀ រ និងលោកអភិបាលខេត្តកំពង់ឆ្នាំង ដើម្បីស្នើសុំផ្ដល់ដីស ហគមន៍ក្នុងមូលដ្ឋានរបស់លោកដើម្បីចែកជូនប្រជាពល រដ្ឋក្នុងមូលដ្ឋានរបស់លោកដែលកំពុងជួបការខ្វះខាតទាំងដីលំនៅឋាន នឹងដីកសិកម្ម មានចំនួនជាច្រើនគ្រួសារ។សំ ណើរបស់លោកក៏ត្រូវបានថ្នាក់ដឹកនាំឯកភាពសម្រេចផ្ដ ល់ដីសហគមន៍ដោយផ្ទេរជាដីសម្បទានសង្គមកិច្ចទំហំ៣២០ហិកតា ផ្ដល់ជូនប្រជាពលរដ្ឋចំនួន២៤៩នាក់។
លោកបានបញ្ជាក់ឱ្យដឹងទៀតថា ចំពោះគម្រោងបែងចែកដីជូនប្រជាពលរដ្ឋគឺក្នុងមួយគ្រួសារទទួលបានដីលំនៅដ្ឋា ន១២អារ ស្មើនិងក្បាល៣០គុណនិង៤០ម៉ែត្រ ដីកសិកម្ម ១ហិកតា។ក្នុងនោះគម្រោងក៏បានជួយឧបត្ថម្ភក្នុងមួយគ្រួ សារសម្រាប់សម្ភារៈសង់ផ្ទះដែលមានទំហំ៥គុណនឹង៧ ម៉ែត្រ គឺក្នុងមួយគ្រួសារទទួលបានសសរផ្ទះធ្វើអំពីស៊ីម៉ង់ចំនួន៩ដើម ស័ង្កសីប្រក់ដំបូលផ្ទះ និងដែកគ្រោងផ្ទះ ១ ឈុត ,ចំណែកក្តារក្រាល និងជញ្ជាំងត្រូវរកខ្លួនឯង និងកា រសាងសង់គឺធ្វើដោយខ្លួនឯងផងដែរ។ក្រៅពីនោះក្នុងគ ម្រោងក៏បានជួយឧបត្ថម្ភ រោងសម្រាប់ដាំបន្លែ ដែលសង់អំពីគ្រោងដែក បាំងស្បៃមុងនិងហ៊ុំកៅស៊ូតង់ ពីក្រៅមានទំហំ១២គុណនិង៨ម៉ែត្រ,និងមានបំពាក់ផ្ទាំងសូឡាគ្រប់ខ្នងផ្ទះទាំង២៤៩ខ្នងផ្ទះ។នៅពេលដែលពួកគាត់ចូលមករស់នៅដំបូងក្នុងកម្មវិធីគម្រោងក៏បានជួយឧបត្ថម្ភស្បៀង អាហារដល់ពួកគាត់រយៈពេល៦ខែ។ ក្រៅពីនេះក្រុមការងា ររបស់ក៏កំពុងតែដំឡើងស្ថានីយ៍ទឹកស្អាតដើម្បីចែកជូនដ ល់ពលរដ្ឋប្រើប្រាស់ជាលក្ខណៈស្តង់ដារទៀតផង។
ប្រជាពលរដ្ឋដែលបានមករស់នៅក្នុងលំនៅឋានថ្មី ខាង លើនេះ ក៏បានសំដែងនូវការដឹងគុណនិងថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅជាទីបំផុតដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ជាពិសេសពួកគាត់បានគោរពថ្លែងអំណរគុណនិងដឹងគុ ណយ៉ាងក្រៃលែងចំពោះសម្ដេចតេជោ ហ៊ុន សែន និងស ម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានយកចិត្តទុក ដាក់និងផ្ដល់ដីសម្បទានសង្គមកិច្ច ផ្ទះសម្បែង ដីកសិកម្ម និងសម្ភារៈចាំបាច់ផ្សេងៗទៀតជាច្រើន សម្រាប់ពួកគាត់បានរស់នៅសមរម្យ។បន្ទាប់ពីទទួលបានការរស់នៅប្រកប ដោយភាពសុខដុមរមនាហើយនោះ ពួកគាត់នឹងប្ដេជ្ញាប្រឹ ងប្រែងខិតខំប្រកបមុខរបររកស៊ីនិងធ្វើស្រែកចំការសម្រា ប់ចិញ្ចឹមជីវិត និងបង្កើនចំណូលសេដ្ឋកិច្ចគ្រួសារឱ្យកាន់ តែមានជីវភាពប្រសើរឡើងចាប់ពីពេលនេះតទៅ។
លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំងបានឲ្យដឹងថា គម្រោងក្នុងការរៀបចំជូនប្រជាពលរដ្ឋដែលមកតាំងពីលំនៅថ្មីលើដីសម្បទានសង្គមកិច្ច ក្នុងឃុំប្រស្និប ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ខាងលើនេះ គម្រោងនេះដែរ អនុវត្តដោយក្រសួងរៀបចំដែនដី គឺជា(ស្ថាប័នដឹកនាំអនុវត្ត)និងក្រសួងកសិកម្មជា(ស្ថាប័នអនុវត្ត)ក្រោមហិរញ្ញ ប្បទានធនាគារពិភពលោក រយៈពេល៦ឆ្នាំ (ឆ្នាំ២០២០- ២០២៦)ចំណែកនៅក្នុងខេត្តកំពង់ឆ្នាំង មានប្រជាកសិករអ្នកទទួលផលសរុប២៤៩គ្រួសារ ដែលត្រូវបានជ្រើសរើ សដោយអាជ្ញាធរឃុំ។តាមរយៈការចុះសិក្សាប្រវត្តិរបស់ស ម្បទានិក។គឺតាំងពីខែមីនា ឆ្នាំ២០២៤ ដែលមុនចូលមកតាំងទីលំនៅទីនេះ ក្នុងគម្រោងរបស់សម្បទាននិក គឺស ម្បទានិក មានជីវភាពលំបាកមិនមានដីស្នាក់នៅ និងដីប្រកបមុខរបរកសិកម្មផ្ទាល់ខ្លួន។ដោយពួកគាត់ដើរស៊ីឈ្នួ ល,កម្មករសំណង់,ចំណាកស្រុកឆ្ងាយៗ។ក្នុងគម្រោងនេះដែរក៏បានផ្ដល់ជូនពួកគាត់នូវសម្ភារៈកសិកម្ម ពូជដំណាំបន្លែជាច្រើនប្រភេទ និងឈើហូបផ្លែ មានដូង ស្វាយ ទាប ខ្នុរ ក្រូចឆ្មារ និងក៏មានផ្ដល់នូវពូជមាន់ទា។ក្រៅពីនោះគម្រោងក៏មានផ្ដល់នូវសំណង់និងទីតាំងផ្នែកវិស័យកសិកម្មជាច្រើនទៀតផងដែរ៕
















No comments:
Post a Comment