www.sapormeankqpn.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Sunday, September 6, 2026

ប្រជាពលរដ្ឋមួយគ្រួសារ ក្រលំបាក ជួបទុក្ខ ក្មុងករណីគ្រោះ ថ្នាក់ចរាចរណ៍ សូមគោរពដោយក្ដីអនុគ្រោះ ចំពោះថ្នាក់ដឹកនាំស្ថាប័នយុត្តិធម៌ នៃសាលាដំបូងខេត្តកំពង់ឆ្នាំង សូមជួយដោះ ស្រាយនិងបន្ធូរបន្ថយដោយក្ដីអនុគ្រោះ

 


កំពង់ឆ្នាំង÷ ប្រពលរដ្ឋមួយគ្រួសារ ដែលមានកូនចំនួនពីរនាក់ ព្រមទាំងជីដូនចាស់ នៅក្នុងបន្ទុកគ្រួសារ ដែលមានជីវភាពក្រលំបាក ដែលត្រូវបានប្ដីជាបពន្ធនាគារ ពីបទករណីគ្រោះ ថ្នាក់ចរាចរណ៍ សូមគោរពស្នើសុំថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងជាពិសេសថ្នាក់ដឹកនាំស្ថាប័នយុត្តិធម៌ សាលាដំបូងខេត្តកំពង់ឆ្នាំង សូមគោរពដោយក្ដីអនុគ្រោះជួយដោះស្រាយនិងរកយុត្តិធម៌ នឹងប្ដីបានត្រឡប់មកផ្ទះវិញ ដើម្បីបានបន្តដំណើរជីវិតចិញ្ចឹមប្រពន្ធកូននិងជីដូនចាស់ ដែលគ្មានទីពឹងក្រៅពីប្ដី ដែលបានជាប់ពន្ធនាគារពីបទករណីចរាចរណ៍។

ពលរដ្ឋដែលបានជួបទុក្ខលំបាក និងបានស្នើសុំខាងលើ រស់ នៅក្នុងភូមិក្រោយវត្ត ឃុំខ្លុងពពក ស្រុកទឹកផុស ដែលប្ដីបានជាប់ពន្ធនាគារ ពីបទករណីចរាចរណ៍ ដែលបានកើតហេតុ កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ កន្លងមក ស្ថិតនៅចំណុចតាមផ្លូវជាតិ ភូមិស្រែតាជ័យ ឃុំអភិវឌ្ឍន៍ ស្រុកទឹក ផុស នេះបើយោងតាមការឲ្យដឹងពីគ្រួសារ ក៏ដូចជាសាច់ញាតិ និងបងប្អូនប្រជាពលរដ្ឋ នៅកន្លែងកើតហេតុបានឲ្យដឹងថា ខណៈបុរសជាប្ដីបានបើកបររថយន្តខាងលើស្របទិសតាមដងផ្លូវពីទិសខាងលិច មកទិសខាងកើត ខណៈនោះមានម៉ូតូមួយគ្រឿង អ្នកបើកបរ អាយុ៧៤ឆ្នាំ បានបើកឆ្លងផ្លូវពីទិសខាងជើងមកទិសខាងត្បូង មកបុកជាមួយនឹងរថយន្ត ដែលកំពុងធ្វើដំណើរស្របទិស លើដងផ្លូវខាងស្ដាំ។

តាមការឲ្យដឹងពីក្រុមគ្រួសារដដែបានបន្តទៀតថា ប្ដីរបស់គាត់ដោយជីវភាពខ្វះខាតក្រលំបាក គ្មានមុខរបរនិងរកចិញ្ចឹមក្រុមគ្រួសារ ដោយចេះបើករថយន្តក៏សុំស៊ីឈ្នួលបើករថយន្តដឹកអីវ៉ាន់ឲ្យគេ ប៉ុន្តែខ្លួនក៏ដឹងថាគ្មានប័ណ្ណបើកបរក្នុងការបើកបររថយន្ត ក៏ព្រមទទួលនូវកំហុសខុសឆ្គងក្នុងលក្ខណៈដែលបើកបរមិនមានប័ណ្ណបើកបរ តែហេតុការណ៍ករណីខាងលើនេះគឺភាគីខាងម៉ូតូទេ ជាអ្នកខុសដែលបានឆ្លងផ្លូវ មិនបានប្រុងប្រយ័ត្ន ក៏បានមកបុកនិងរថយន្តបណ្ដាលឲ្យរងរបួសស្រាស នេះជាការលើកឡើងរបស់ក្រុមគ្រួសារបស់ប្ដីដែលបានជាប់ពីបទករណីចរាចរណ៍។

ទាំងអស់ខាងលើនេះគឺជាការលើកឡើងនិងស្នើសុំរបស់ប្រជាពលរដ្ឋមួយគ្រួសារ សូមឱ្យប្រព័ន្ធផ្លូវច្បាប់ជួយសម្រួលបន្ធូរបន្ថយក្នុងការកាត់ក្ដីឲ្យមានតម្លាភាពនិងយុត្តិធម៌ និងដោយក្ដីអនុគ្រោះចំពោះពួកគាត់ជាគ្រួសារក្រីក្រ ពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ជាពិសេសថ្នាក់ដឹកនាំស្ថាប័នយុត្តិធម៌សាលា ដំបូងខេត្តកំពង់ឆ្នាំង ដោយហេតុថាភាគីខាងរថយន្តដែលបានបើកឆ្លងផ្លូវបានទារសំណងដោយពួកគាត់គ្មានលទ្ធភាពនៅសង ហើយបានលើកឡើងក្នុងន័យជាអ្នកត្រឹមត្រូវទៀតដោយខ្លួនជាអ្នកខុសទៅហើយ។

នេះហើយជាហេតុផលនៃការធ្វើដំណើរតាមដងផ្លូវដោយមិនមានការប្រុងប្រយ័ត្ន ក៏ដូចជាការលើកឡើងរបស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ កាលពីកន្លងមកថ្មីៗនេះ បានលើក ឡើងថា ត្រូវសង្កេតមើលនៃការខុសនឹងត្រូវ ក្នុងការធ្វើ ដំណើរមិនត្រូវបានគិតទុកថា ដោយយកតូចសងធំឬធំសងតូចនោះទេ។

អង្គភាពសារព័ត៌មានរបស់យើងបានផ្សព្វផ្សាយនិងព័ត៌មានខាងលើនេះ ក្នុងការស្នើសុំរបស់ប្រជាពលរដ្ឋ គ្មានចេតនាណាមួយក្នុងការជាន់ពន្លិចនិងបន្ទោសបង្អាប់ទៅស្ថាប័នសមត្ថកិច្ចនោះឡើយ៕












No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages