www.sapormeankqpn.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Tuesday, September 1, 2026

លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត អញ្ជើញជាអធិបតី ក្នុងពិធីវគ្គបណ្តុះបណ្តាលស្តីពីនីតិវិធីប្រតិបត្តិកិច្ចការពារកុមារ សម្រាប់រដ្ឋបាលក្រុង-ស្រុក ក្នុងខេត្តកំពង់ឆ្នាំង


កំពង់ឆ្នាំង÷ ​នាថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ នៅមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តកំពង់ឆ្នាំង សហការជាមួយអង្គការទស្សនពិភពលោក (World Vision) បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «នីតិវិធីប្រតិបត្តិកិច្ចការពារកុមារ» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ តុង ណារី សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធាន គ.ក.ស.ក ខេត្ត និង លោក ម៉ឹង វុធី អភិបាលរងខេត្តកំពង់ឆ្នាំង។


ពីធីនេះក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំមន្ទីរ-អង្គភាពពាក់ព័ន្ធ តំណាងអង្គការដៃគូ រួមជាមួយគណៈអភិបាលក្រុងស្រុកទូទាំងខេត្ត ចូលរួមផងដែរ។


ពិធីខាងលើនេះរៀបចំ ក្នុងគោលបំណងពង្រឹង សមត្ថភាព មន្ត្រីអាជ្ញាធរ មូលដ្ឋាន លើការអនុវត្តនីតិវិធីការពារ និងលើក កម្ពស់សុខុមាលភាពកុមារឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់៕








No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages