www.sapormeankqpn.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Friday, July 17, 2026

ក្រសួងបរិស្ថាន ប្រគល់ធុងសំរាមចំនួន១២៣ធុង ជូនដល់វិហារឥស្លាម ទូទាំងស្រុកត្បូងឃ្មុំ ដើម្បីជំរុញចលនា «ភាពស្អាត បៃតង និងចីរភាព»

ត្បូងឃ្មុំ÷ នាព្រឹកថ្ងៃសុក្រ ទី១៧ ខែកក្កដា ឆ្នាំ២០២៦ ក្រសួង បរិស្ថាន បានរៀបចំពិធីប្រគល់ធុងសំរាមចំនួន១២៣ធុង ជូនដល់វិហារឥស្លាម (ម៉ាស្ជិទ) ចំនួន៤១ នៅទូទាំងស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ ពិធីនេះត្រូវបានប្រារព្ធឡើងនៅក្នុងបរិវេណវិហារនូរុទ្ទីន ស្ថិតក្នុងភូមិរកាពប្រាំ១ ឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាព ឯកឧត្តម កូប រ៉លី អនុរដ្ឋលេ ខាធិការក្រសួងបរិស្ថាន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងមានការអញ្ជើញចូលរួមពីសំណាក់ លោក សេង សុខឃឿន អភិបាលនៃគណៈអភិបាលស្រុកត្បូងឃ្មុំ លោក លោកស្រីជាអភិបាលរង ស្រុក មន្ត្រីនៃរដ្ឋបាលស្រុក មន្ទីរបរិស្ថានខេត្ត អាជ្ញាធរមូលដ្ឋាន ព្រមទាំងគណៈអ៊ីម៉ាំស្រុក គណៈអ៊ីម៉ាំម៉ាស្ជិទ (ថ្នាក់ដឹកនាំវិហារ) និងបងប្អូនសហគមន៍ខ្មែរឥស្លាម សរុបប្រមាណ១០០នាក់។ 


ថ្លែងនៅក្នុងឱកាសនោះ ឯកឧត្តម កូប រ៉លី បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសំណាក់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន។ 


ឯកឧត្តមបានបញ្ជាក់ថា វិហារឥស្លាមមិនត្រឹមតែជាទីសក្ការៈសម្រាប់បំពេញកាតព្វកិច្ចសាសនានោះទេ ប៉ុន្តែថែមទាំងជាមជ្ឈមណ្ឌលអប់រំផ្នត់គំនិត សីលធម៌ និងការសាមគ្គីភាពរបស់សហគមន៍ ដូចនេះ ការរក្សាបាននូវភាពស្អាត អនាម័យ និងបរិស្ថានល្អនៅក្នុង និងជុំវិញវិហារ គឺជាកាតព្វកិច្ចចម្បងដែលឆ្លុះបញ្ចាំងពីតម្លៃនៃជំនឿ និងការរស់នៅប្រកប ដោយភាពស្អាត។ 


បន្ថែមលើសពីនេះទៀត ឯកឧត្តមអនុរដ្ឋលេខាធិការ ក៏បានជំរុញ និងលើកទឹកចិត្តដល់គណៈអ៊ីម៉ាំស្រុក ក៏ដូចជាថ្នាក់ដឹក នាំវិហារឥស្លាមទាំងអស់ ឱ្យបញ្ជ្រាបការអប់រំអំពីអនាម័យ និងការការពារបរិស្ថាន ទៅក្នុងកម្មវិធីសិក្សារបស់សិស្សានុសិស្ស ក៏ដូចជាបញ្ចូលទៅក្នុងការទេសនាធម៌វិន័យឥស្លាម ដើម្បីដាស់តឿនស្មារតីរបស់បងប្អូនសាសនិក ឱ្យចូលរួមយ៉ាង សកម្មក្នុងកិច្ចការពារបរិស្ថាន។


នៅក្នុងឱកាសដ៏វិសេសវិសាលនេះដែរ គណៈអ៊ីម៉ាំស្រុក ថ្នាក់ ដឹកនាំវិហារឥស្លាម ព្រមទាំងអាជ្ញាធរដែនដី បានសម្តែងនូវក្តីរំភើបរីករាយជាខ្លាំង និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដែលតែងតែយកចិត្តទុកដាក់ និងផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់សហគមន៍ឥស្លាម ជាពិសេសតាមរយៈការផ្តល់ធុងសម្រាមនាពេលនេះ ដែលឆ្លើយតបចំតម្រូវការជាក់ស្តែង និងជួយលើកកម្ពស់សោភ័ណភាពសាសនដ្ឋានឱ្យកាន់តែស្រស់ស្អាត។











No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages