www.sapormeankqpn.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Saturday, July 18, 2026

ប្រជាពលរដ្ឋរស់នៅឃុំដារ ក្នុងស្រុកកំពង់លែង បានទទួល ការយកចិត្តទុកដាក់ ពីផោក្រុមការងារសប្បុរសធម៌របស់ សម្តេចតេជោ-ធិបតី ក្នុងការពិនិត្យជំងឺនិងព្យាបាលដោយឥតគិតថ្លៃ

ក្រុមការងារសប្បុរសធម៌សម្តេចតេជោ និងសម្ដេចធិបតី គឺជាក្រុមការងារមនុស្សធម៌ដ៏សកម្មមួយ ក្នុងព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានបង្កើតឡើង និងដឹកនាំសកម្មភាពក្រោមការចង្អុលបង្ហាញ និងការគាំទ្រខ្ពស់ពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន (ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ) និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត (នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា)។ដោ


យមានការយល់ចិត្តទុកដាក់ខ្ពស់ ពីសម្ដេចតេជោ និងសម្ដេចធិបតី ចំពោះសុខភាពប្រជាពលរដ្ឋនៅតាមមូលដ្ឋាន នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦  លោក សាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំង និងជាក្រុមការងារមនុស្សធម៌ ជាតំណាងឯកឧត្តម សូ សុភ័ក្រ្ត ទីប្រឹក្សាផ្ទាល់ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន និង ជាប្រធានក្រុមការងារសប្បុ រសធម៌សម្តេចតេជោ -ធិបតី  បានដឹកនាំក្រុមការងារ នាំយកបងប្អូនប្រពលរដ្ឋ ជាង ៦០នាក់ នៅក្នុងឃុំដារ ស្រុកកំពង់ លែង មកពិនិត្យជំងឺ ពិនិត្យភ្នែក និងផ្តល់វ៉ែនតា នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង។


និងដោយមានការទទួលយ៉ាងរីករាយរាក់ទាក់ ពីសំណាក់លោក ប្រាក់ វុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង និងលោក វេជ្ជបណ្ឌិត ទុំ សម្បត្តិ ប្រធានមន្ទីរពេទ្យបង្អែកខេត្ត រួមនិងលោកគ្រូ អ្នកគ្រូ ក្រុមគ្រូពេទ្យ ទូទាំងមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំងផងដែរ។


លោកយាយ លោកតា បានគោរពដឹងគុណដ៏ជ្រាលជ្រៅបំផុតជូនចំពោះសម្តេចតេជោ និងសម្តេចធិបតី ដែលសម្ដេចទាំងទ្វេកំពុងនឿយហត់បំផុតក្នុងកិច្ចការប្រទេសជាតិ ក៏សម្ដេចនៅឆ្លៀតពេលយកចិត្តទុកដាក់ចំពោះប្រជាជនដែលមានជីវភាពខ្វះខាត ក្នុងការពិនិត្យនិងព្យាបាលជំងឺដោយឥតគិតថ្លៃ។


រំលឹកឲ្យឃើញដែរថា ទាំងនេះជាបេសកកម្ម និងគោលបំណងចម្បង ការជួយសង្គ្រោះ ចុះជួយអន្តរាគមន៍ និងផ្តល់ជំនួយឧបត្ថម្ភភ្លាមៗ ដល់ប្រជាពលរដ្ឋដែលរងគ្រោះ ដោយគ្រោះធម្មជាតិផ្សេងៗ ដូចជា ទឹកជំនន់ រាំងស្ងួត ខ្យល់កន្ត្រាក់ អគ្គិភ័យ ក៏ដូចជាការជួយដល់គ្រួសារក្រីក្រ ជនពិការ ចាស់ជរាគ្មានទីពឹង កុមារកំព្រា និងស្ត្រីមេម៉ាយដែលមានជីវភាពខ្វះខាត។


ទាំងនេះហើយគឺជាការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋា ភិបាល ក៏ដូចជាគណបក្សប្រជាជនកម្ពុជា តែងតែគិតគូរពីសុខទុក្ខប្រជារាស្រ្ត គ្រប់ពេលវេលាគ្រប់កាលៈទេសៈ ដែលជាការចង្អុលបង្ហាញរបស់ថ្នាក់ដឹកនាំ ទៅចំពោះសកម្មភាពរបស់ក្រុមការងារសប្បុរសធម៌ ធ្វើឡើងដោយមិនប្រកាន់ នូវវណ្ណៈ ពណ៌សំបុល និន្នាការនយោបាយ ឬ សាសនាឡើយ ពោលគឺធ្វើឡើងក្នុងស្មារតី «សិល្បៈនៃការចែករំលែក» និង «រួមសុខរួមទុក្ខ ជាមួយប្រជាពលរដ្ឋ» នៅគ្រប់ពេលវេលា និងគ្រុបកាលៈទេសៈ  ជាការទទួលខុសត្រូវដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលជូនចំពោះប្រជាពលរដ្ឋ៕























No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages