www.sapormeankqpn.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Wednesday, July 15, 2026

ផ្លូវជាតិលេខ៥ខេត្តកំពង់ឆ្នាំង នឹងដំឡើងអំពូលភ្លើងបំភ្លឺផ្លូវ ប្រើដោយថាមពលពីពន្លឺព្រះអាទិត្យ ក្នុងពេលឆាប់ៗនេះ

កំពង់ឆ្នាំង៖ ប្រព័ន្ធអំពូលភ្លើងបំភ្លឺផ្លូវ ប្រើដោយថាមពលពន្លឺព្រះអាទិត្យ នឹងត្រូវដំឡើងដាក់ពង្រាយ នៅតាមបណ្តោយផ្លូវជាតិ ផ្លូវសាធារណៈ និងតំបន់ទេសចរណ៍ ក្នុងខេត្ត ចំនួន ១៣ ។ ខេត្តកំពង់ឆ្នាំងជាខេត្តមួយ ក្នុងចំនួនខេត្តទាំង១៣ ដែលត្រូវទទួលបានគម្រោងនេះ ។


នេះបើយោងតាម ពិធីចុះអនុស្សណៈនៃយោគយល់គ្នា MOU ស្តីពីកិច្ចសហប្រតិបត្តិការ ក្នុងការដំឡើងអំពូលភ្លើងបំភ្លឺផ្លូវ ប្រើដោយថាមពលពន្លឺព្រះអាទិត្យ ក្នុងខេត្តចំនួន១៣នេះ បានធ្វើឡើងកាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាពល និងឯកឧត្តម ប៉េង ពោធិនា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំងមានការអញ្ជើញចូលពីឯកឧត្តម ប្រាំង ជលសា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកអគ្គិនីកម្ពុជា និងឯកឧត្តម ជាអភិបាលរាជធានី ខេត្តទាំង១៣  ។

គម្រោងនេះ នឹងចូលរួមជាផ្នែកមួយយ៉ាងសំខាន់ ក្នុងការលើ កកម្ពស់សុវត្ថិភាពចរាចរណ៍ កាត់បន្ថយហានិភ័យគ្រោះថ្នាក់តាមដងផ្លូវ ពង្រឹងសន្តិសុខសាធារណៈ និងលើកកម្ពស់សោភ័ណភាពនាពេលរាត្រី ភ្ជាប់ជាមួយនឹងការប្រើប្រាស់ថាម ពលស្អាតប្រកបដោយនិរន្តរភាពស្របតាមចក្ខុវិស័យនៃ "គោលនយោបាយជាតិស្តីពីប្រសិទ្ធភាពថាមពល ឆ្នាំ២០២២–២០៣០"៕












No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages