កំពង់ឆ្នាំង÷ ប្រជាពលរដ្ឋមួយគ្រួសាររស់នៅភូមិច្រកស្ដេច ដែលមានទីតាំងដី ជាដីគេរបស់ឪពុកបានអាស្រ័យផលរហូតមកទល់បច្ចុប្បន្ន តែក៏នៅមានការទំនាស់រវាងភាគី រហូតមក ដល់នឹងបច្ចុប្បន្ន មិនអាចធ្វើប្លង់កាន់កាប់ស្របច្បាប់ ដោយ មានការជំទាស់ ហើយទីតាំងដីទំនាស់នោះ ដែលស្ថិតនៅចំណុចទឹកស្អុយ ក្នុងភូមិច្រកកូវ ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង បានទទួលរងនៃការទំនាស់ដីធ្លីដររាមរ៉ៃ ជាយូរឆ្នាំ សូមគោរពស្នើសុំ លោកអភិបាលស្រុក ឯកឧត្តមអភិបាលខេត្ត មន្ទីរជំនាញពាក់ព័ន្ធ ថ្នាក់ដឹកនាំស្ថាប័នយុត្តិធម៌ ជូយដោះ ស្រាយជូនពួកគាត់ដោយក្ដីអនុគ្រោះផង។
ក្នុងនោះដែលភាគីទំនាស់លើទីតាំងដីនេះ ដែលមានឈ្មោះ ស្វាយ វីរៈ មានតួនាទីជាមេភូមិ ជាមួយនឹងភាគីដែលថាម្ចាស់ដី ជាដីគេរបស់ឪពុកឈ្មោះ អុឹម សាន ដែលមានលិខិតកាន់កាប់ ជាលិខិតសម័យរដ្ឋកម្ពុជាឆ្នាំ៩១មកម្ល៉េះ។
ខាងលើនេះយោងតាមការបកស្រាយរបស់ភាគីឈ្មោះ អុឹម សាន បានលើកឡើងថារឿងរ៉ាវដីធ្លីរបស់គាត់ជាយូរឆ្នាំនេះត្រូវបានដោះស្រាយដោយមានអាជ្ញាធរឃុំចូលរួមនិងសាក្សី រួមទាំងមានលិខិតកិច្ចសន្យា ពីភាគីឈ្មោះ មុី កង ដែលបានប្រគល់ឱ្យមក ឈ្មោះ អុឹម សាន ដោយកាលនោះមានទាំងសាក្សីនិងធ្វើការសម្បថចំពោះម្ចាស់ទឹកម្ចាស់ដីផងដែរ ដើម្បីជាសក្ខីភាពមួយតាមប្រពៃណីដែលពិតប្រាកដគឺជាម្ចាស់ដី និងបានឯកភាពដោយអាជ្ញាធរឃុំក្នុងឆ្នាំ២០០០ ដែលសម្រេចថា លោក អុឹម សាន ជាម្ចាស់ដីពិតប្រាកដមែន។
តែភាគីម្ខាងទៀតដែលមានឈ្មោះ ស្វាយ វីរៈមានតួនាទីជាមេភូមិ មិនព្រមក៏បានដាក់ពាក្យបណ្ដឹងបន្តរហូតទៅដល់សាលា ដំ បូងខេត្ត និងដល់តុលាការកំពូល ក្រោយមកក៏ភាគីឈ្មោះ អុឹម សាន ក៏បានឈ្នះដោយសម្រេចពីតុលាការកំពូលនិងចុះមកអនុវត្តររបស់សាលាដំបូងខេត្តកំពង់ឆ្នាំង ដែលមានមន្ត្រីជំនាញពាក់ព័ន្ធ អាជ្ញាធរស្រុកចូលរួមផងដែរ ។ ហើយក៏បាន សម្រេចកាត់ឱ្យជាស្ថាពរនិងបានបោះបង្គោល ដោយគណៈពេលដែលចុះអនុវត្ត ដែលមានអ្នកចូលរួមដឹងឮដូចខាងលើមានឈ្មោះ ចំនួន១៨នាក់ ដែលបានកាត់សម្រេចឲ្យភាគីទាំង សងខាង ទទួលបានចំណែកនៃភាគរយនិងមួយចំណែកទៀតកាត់ចូលគម្របព្រៃឈើរបស់រដ្ឋ សូមបញ្ជាក់ផងដែរថាយោងតាមកំណត់ហេតុស្ដីអំពីការចុះអនុវត្តសាលដីកា របស់តុលា ការកំពូល ដែលការចុះអនុវត្តនេះ បានបោះបង្គោលត្រឹមត្រូវពីការចុះអនុវត្តរបស់តុលាការខេត្តកំពង់ឆ្នាំងនិងមន្ត្រីជំនាញអាជ្ញាធរស្រុកដូចខាងលើចំនួន១៨រូប កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២១ រួចមកហើយ។
ឯកភាពដូចខាងលើនេះហើយ លោកមេភូមិ នៅតែមិនព្រមទទួលយកនិងមិនចុះហត្ថលេខាឲ្យការចុះវាស់វែងជាប្រព័ន្ធប្លង់រឹង ដែលមានក្រុមការងារនិស្សិតចុះវាស់វែងនោះទេទាំង នេះហើយគឺជាទុក្ខលំបាករបស់ពួកគាត់ បញ្ជាក់ផងដែរថាកាលដែលក្រុមការងារនិស្សិតចុះវាស់វែងជូនប្រជាពលរដ្ឋ ជាលក្ខណៈប្រព័ន្ធប្លង់ស្របច្បាប់ក្នុងឆ្នាំ២០២៥។ តែលោកមេ ភូមិឈ្មោះ ស្វាយ វីរះ មិនព្រមចុះហត្ថលេខាឲ្យនោះទេ ហើយ រឿងដរាមរ៉ៃខាងលើនេះរហូតមកដល់សព្វថ្ងៃនេះ។
អង្គភាពសារព័ត៌មានរបស់យើងជាច្រើនអង្គភាពបានខលសួរលោកមេឃុំ តាមរយៈលេខទូរស័ព្ទ 0882264879 ខលចូលតែមិនលើក អង្គភាពសារព័ត៌មានយើងខ្ញុំមិនអាចសុំការបំភ្លឺបានឡើយ ពីលោកមេឃុំ។
សូមស្ដាប់ការលើកឡើងរបស់ភាគីឈ្មោះលោក អុឹម សាន និងភរិយា ដែលជាម្ចាស់ដីគេរបស់ឪពុកដែលមានលិខិតកាន់កាប់ពីសម័យរដ្ឋកម្ពុជាឆ្នាំ៩១ រហូតមកទល់នឹងការដំណោះស្រាយឃុំស្រុកនិងស្ថាប័នយុត្តិធម៌។បានសម្រេចអនុវត្តដែលមានមន្ត្រីជំនាញពាក់ព័ន្ធចុះអនុវត្តសម្រេចតាមសាលដីកាតុលាការ សូមស្ដាប់ការលើកឡើងរបស់ពួកគាត់៕👇
🌐Channel : https://t.me/wwwkgoninfo













No comments:
Post a Comment