www.sapormeankqpn.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Saturday, July 11, 2026

ឯកឧត្តមបណ្ឌិតសុភាចារ្យ ទេសរដ្ឋមន្ត្រី អ៊ុក រ៉ាប៊ុន អញ្ជើញជាអធិបតី ពិធីទិវាមច្ឆាជាតិ១កក្ថដា លើកទី១៣ ២០២៦ បានប្រលែងកូនត្រី និងកូនបង្កង ២៣ម៉ឺនកូន ក្នុងបរិវេណអាងទឹកឈ្វាំងសែនជ័យ ស្រុករលាប្អៀ ខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង÷ នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកមកម្មពិសេស ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនឹងជនបទ នឹងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូល ដ្ឋានខេត្តកំពង់ឆ្នាំង បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីទិវាមច្ឆាជាតិ ១កក្ដដា លើកទី១៣ ឆ្នាំ២០២៦ ប្រលែងកូនត្រីចម្រុះចំនួន២០ម៉ឺនកូន និងកូនបង្កងចំនួន៣ម៉ឺនកូន ទៅក្នង បរិវេណអាងទឹកឈ្វាំងសែនជ័យ ស្ថិតនៅភូមិព្រៃខ្មែរ ឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

ក្នុងពិធីនោះដែល ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការអម ដំណើរគណៈអធិបតី ឯកឧត្តមម លោកជំទាវ តំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង ឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្តឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ លោកលោកស្រី ប្រធានអនុប្រធានន្ទីរអង្គភាពជុំវិញខេត្ត គណអភិបាល ក្រុង ស្រុក និងកងកម្លាំងទាំងបី កម្លាំងយុវជន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស រួមនឹងបងប្អូនប្រជាពលរដ្ឋ បានអញ្ជើញចូលរួមយ៉ាងច្រើនក៏ផង។

នៅក្នុងពិធីនោះលោក ហិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានថ្លែងមតិស្វាគមន៍គណៈអធិបតី និងអង្គពិធី ដឹងបានអាននូវរបាយការណ៍កម្មវិធីបានបញ្ជាក់ឲ្យដឹងថា ក្នុងកម្មវិធីនេះដែរ ពូជត្រីដែលបានមកចំនួន២០ ម៉ឺនកូន ជាពូជត្រីចម្រុះ ដែលជាការឧបត្ថម្ភមកពីក្រុមហ៊ុន ហ្គេមស្បើក និងកូនបង្កងចំនួន៣ ម៉ឺនកូន ដែលជាការ ឧបត្ថម្ភរបស់ឯកឧត្តម ណូវ ធូគ និងឯកឧត្តម ឡុង ឈុនឡៃជាសមាជិកព្រឹទ្ធសភា លោកប្រធានមន្ទីរក៏បានបន្តរបាយ ការណ៍ នូវចំនួនឈ្មោះពូជកូនត្រីដែលត្រូវបានប្រលែងនៅក្នុងថ្ងៃប្រារព្ធទិវាមច្ឆាជាតិ១កក្កដានេះ ក្នុងនោះប្រភេទត្រីមានដូច ជាប្រភេទត្រីមេពូជ (កូនត្រីឆ្អិន ត្រីកាហែ ត្រីព្រលូង ត្រីប្រា ត្រីអណ្តែង ត្រីក្រាញ់ ត្រីរ៉ស់ និងអន្ទង់) រួមនិងបង្កងដែលមានចំនួន៣ម៉ឺនកូន ព្រមទាំងប្រភេទធនធានជលផលកំពុងរង គ្រោះថ្នាក់ដូចជា ត្រីគល់រាំង ត្រីរាជ ត្រីដំរី ជាដើម។ នៅក្នុងឱកាសនោះដែរលោកប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំង ក៏បានឆ្លៀតឱកាសផ្ដាំផ្ញើចំពោះបងប្អូនប្រជាភាសាទទាំងអស់ ត្រូវបញ្ឈប់ជា បន្ទាន់នៅឧបករណ៍នេសាទខុសច្បាប់ដូចជា ឆក់ត្រី ស្បៃមុង និងចូលប្រកបរបរនេសាទក្នុងតំបន់អភិរក្ស។

ថ្លែងក្នុងពិធីសំណេះសំណាលទិវាមច្ឆាជាតិ១កក្កដា ឯកឧត្តមបណ្ឌិតសុភាចារ្យ ទេសរដ្ឋមន្ត្រី អ៊ុក រ៉ាប៊ុន បានថ្លៃងកោតសរ សើរចំពោះ មន្ទីរកសិកម្ម និងមន្ត្រីរដ្ឋបាលជលផល ដែលបានខិតខំការពារនិងអភិរក្ស នូវធនធានជលផល ក៏ដូចជាកង កម្លាំងយោធា ដែលរួមសហការចុះបង្ក្រាបនិងអប់រំណែនាំចំពោះប្រជានេសាទ ឱ្យប្រកបរបរស្របច្បាប់ និងជៀសវាងការប្រកបរបរខុសច្បាប់ដែលនាំឲ្យបំផ្លាញធនធានជលផល ដែលកម្លាំងយោធា បានចុះមកអនុវត្តសហការនិងកម្លាំងរដ្ឋបាលជលផលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទគ្រប់បណ្ដាលខេត្ត ក្រុង ស្រុក ក្នុងបឹងទន្លេសាបតាមបទបញ្ជារបស់ថ្នាក់ដឹកនាំ។

ឯកឧត្តមបណ្ឌិតសុភាចារ្យ បានគួរបញ្ជាក់បន្ថែមថា ពិធីលែងកូនត្រី ជាមួយនឹងការចូលរួមដ៏សំខាន់នៃភោគផល ក្នុងការ ធានាសន្តិសុខស្បៀង និងការលើកស្ទួយជីវភាពប្រជានេសាទ ក៏ដូចជាដើម្បីការពាររក្សានិងអភិវឌ្ឍធនធានជលផលប្រកប ដោយនិរន្តរភាពផងដែរ ឯកឧត្តមក៏បានរំលឹកបន្ថែមទៀតថាកាលពីឆ្នាំ២០០២ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេ ជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជា ប្រធានព្រឹទ្ធ សភា នៃព្រះរាជាណាចក្រកម្ពុជា និងបន្តដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត ដែរត្រូវបានកំណត់យកថ្ងៃទី១ ខែកក្កដា ជាទិវាមច្ឆជាតិ និងតែងតែប្រារព្ធពិធីនេះជារៀងរាល់ឆ្នាំ ចាប់ តាំងពីឆ្នាំ២០០៣មក ហើយមកបច្ចុប្បន្ននេះ ទិវាមច្ឆជាតិ ១កក្ដដា ជាលើកទី១៣ ហើយរបស់ខេត្តកំពង់ឆ្នាំង៕

























No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages