កំពង់ឆ្នាំង÷ នាព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសទទួលស្គាល់ប្រធានកិត្តិយស និងប្រធានគណៈកម្មាធិការ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីសំណាក់ ឯកឧត្តមលោកជំទាវ អនុប្រធាន សមាជិក សមាជិកាគណៈអចិន្រ្តៃយ៍ និងឯកឧត្តម លោកជំទាវ សមាជិក សមាជិកាគណៈកម្មាធិ ការកណ្តាល ព្រមទាំង សមាជិក សមាជិកា សរុបប្រមាណ ៧០០ រូប បាទអញ្ជើញចូលរួមផងដែរ។
ជាកិច្ចចាប់ផ្តើមកម្មវិធី លោក សាន់ យូ អនុប្រធានប្រចាំការ ស.ស.យ.ក. ខេត្តកំពង់ឆ្នាំង បានធ្វើការស្វាគមន៍យ៉ាងកក់ ក្តៅចំពោះថ្នាក់ដឹកនាំ សមាជិកា សមាជិកា ស.ស.យ.ក. ខេត្តកំពង់ឆ្នាំង និងបានធ្វើរបាយការណ៍សង្ខេបស្ដីពីសកម្ម ភាពនានារបស់ថ្នាក់ដឹកនាំ និងសមាជិក សមាជិកា ស.ស. យ.ក. ខេត្តកំពង់ឆ្នាំង ដែលសម្រេចបាននាពេលកន្លងមក តបតាមការចង្អុលបង្ហាញរបស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានស.ស.យ.ក. ។
ឯកឧត្តម ហ៊ុន ម៉ានី នៅក្នុងឱកាសសំណេះសំណាលក៏បានថ្លែងអំណរគុណ និងកោតសរសើរចំពោះថ្នាក់ដឹកនាំសមាជិក សមាជិកា ខេត្តកំពង់ឆ្នាំង ដែលតែងតែចូលរួមចំណែកយ៉ាង សកម្មក្នុងការងារស្ម័គ្រចិត្ត ការងារមនុស្សធម៌ផ្សេងៗ ស្រប តាមបេសសកម្ម ស្របតាមផែនទីបង្ហាញផ្លូវ និងបុព្វហេតុរបស់ស.ស.យ.ក.។
បន្ទាប់ពីបានស្តាប់របាយការណ៏ពីសកម្មភាពការងារកន្លងមក និងការសំណេះសំណាលរួមនឹងផ្កាផ្ដាំផ្ញើរបស់ឯកឧត្តម ហ៊ុន ម៉ានី ឯកឧត្តម ហេង សុខណាង សមាជិកគណៈអចិន្រ្តៃយ៏ និងជាអគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិ ការកណ្តាល ស.ស.យ.ក. បានឡើងអានសេចក្តីសម្រេចស្តីពីការទទួលស្គាល់ ឯកឧត្តម ហេង ពិទូ ជាប្រធានកិត្តិយស និង ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ជាប្រធានគណៈកម្មាធិការ ស.ស.យ.ក. ថ្មីប្រចាំខេត្តកំពង់ឆ្នាំង។
បន្ទាប់ពីទទួលបានការតែងតាំង ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានធ្វើការប្តេជ្ញាចិត្ត ដោយគោរពអនុវត្តយ៉ាងភ្ជាប់ខ្ជួននូវលក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុង និងសេចក្តីសម្រេចនានារបស់ស.ស.យ.ក ស្របតាមផែនការសកម្មភាព និងខិតខំឱ្យអស់ ពីសមត្ថភាព ក្នុងការដឹកនាំសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ឆ្នាំង ឱ្យមានការរីកចម្រើន និងទទួលបានជោគជ័យតទៅមុខទៀតផងដែរ៕



















No comments:
Post a Comment