www.sapormeankqpn.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Saturday, June 27, 2026

ឯកឧត្តម ទ្រី ដាលុច អញ្ជើញជាអធិបតី ក្នុងពិធីបញ្ចុះបឋម សិលាសាងសង់ស្ពានដែកបាឡេ ឆ្លងស្ទឹងស្ទោង ក្នុងស្រុកប្រា សាទបល្ល័ង្ក ដើម្បីសម្រួលដល់ការធ្វើដំណើរ របស់បងប្អូនប្រជាពលរដ្ឋ

 


កំពង់ធំ÷ នាព្រឹកថ្ងៃសៅរ៍ ទី២៧ ខែមិថុនា ឆ្នាំ២០២៦ នេះ ឯកឧត្តម ទ្រី ដាលុច តំណាងដ៏ខ្ពង់ខ្ពស់ លោកអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព ប្រធានក្រុមការងារយុវជនគណបក្សចុះមូល ដ្ឋានស្រុកប្រាសាទបល្ល័ង្ក បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ស្ពានដែកបាឡេឆ្លងស្ទឹងស្ទោងមួយខ្សែ ដែលស្ថិតនៅក្នុងភូមិគេន្ទាក ឃុំសាគ្រាម ស្រុកប្រា សាទបល្ល័ង្ក ខេត្តកំពង់ធំ។ 

ស្ពាននេះមានបណ្ដោយ ១១៣ម ទទឹង ៦ម ដែលអាចទ្រទម្ងន់បាន ២៥ តោន គ្រោងចំណាយថវិកាអស់២២០.០០០ ដុល្លារអាមេរិក។

ក្រោមការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី តាមរយៈ លោកអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព បញ្ហានៃការធ្វើដំណើរ ក៏ដូចជាការដឹកជញ្ជូនកសិផលរបស់បងប្អូនប្រជាព លរដ្ឋក្នុងឃុំ និងក្រៅឃុំនឹងត្រូវបានបញ្ចប់នាពេលឆាប់ៗខាងមុខនេះ។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម ទ្រី ដាលុច ក៏បាននាំយកនូវអំណោយដ៏ថ្លៃថ្លារបស់លោកអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព មកចែកជូនដល់គណបក្សស្រុក គណបក្សឃុំ កងកម្លាំងប្រដាប់អាវុធ និងលោកយាយជី លោកតាជីជាង ១០០ នាក់ ដែលបានអញ្ជើញចូលរួមក្នុងកម្មវិធីនេះផងដែរ៕











No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages