www.sapormeankqpn.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Monday, June 29, 2026

កិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅបន្តរ នូវយុទ្ធនាការបង្ក្រាបបទល្មើសនេសាទ នៅជុំវិញបឹងទន្លេសាប តាមបទបញ្ជារបស់ថ្នាក់លើ

ពោធិ៍សាត់÷ នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធ ពលខេមរភូមិន្ទ បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំត្រួត ពិនិត្យវឌ្ឍនភាព និងលើកទិសដៅការងារបន្ត ក្នុងការអនុវត្តយុទ្ធនាការទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទគ្រប់ប្រភេទនៅតំបន់បឹងទន្លេសាប ក្រោមការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

កិច្ចប្រជុំនេះស្ថិតនៅសាលាខេត្តពោធិ៍សាត់ ដោយមានការ អញ្ជើញចូលរួមពីឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោក ថ្នាក់ដឹកនាំក្រសួង-ស្ថាប័នពាក់ព័ន្ធ អភិបាលខេត្តជុំវិញបឹងទន្លេសាប និងមេបញ្ជាការកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ។

នៅក្នុងពេលកិច្ចប្រជុំនោះដែរ ឯកឧត្តម អគ្គមេបញ្ជាការ បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កងកម្លាំងចម្រុះ អាជ្ញាធរខេត្តទាំង៥ និងមន្ត្រីពាក់ព័ន្ធ ដែលបានរួមគ្នាការពារ និងអភិរក្សធនធានធម្មជាតិ និងមច្ឆជាតិប្រកបដោយប្រសិទ្ធ ភាព ដើម្បីបន្តពង្រឹងប្រសិទ្ធភាពការងារ ឯកឧត្តម បានដាក់ ចេញនូវវិធានការសំខាន់ៗ រួមមាន ការអនុវត្តឱ្យបានម៉ឺងម៉ាត់នូវបទបញ្ជារបស់រាជរដ្ឋាភិបាល ការស្រាវជ្រាវ និងបង្ក្រាបបទល្មើស កសាងសំណុំរឿងបញ្ជូនជនល្មើសទៅតុលាការ ការផ្សព្វផ្សាយច្បាប់ស្តីពីជលផលដល់ប្រជាពលរដ្ឋ និងការបន្តដកហូត បំផ្លាញឧបករណ៍នេសាទខុសច្បាប់ ដូចជាឧបករណ៍ឆក់ និងមងក្រឡាញឹក។

ជាមួយគ្នានេះ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានសង្កត់ធ្ងន់ថា មិនអនុញ្ញាតឱ្យមានមន្ត្រី ឬកងកម្លាំងណាមួយពាក់ព័ន្ធ ឬការពារជនល្មើសជាដាច់ខាត ឯកឧត្តមបានបន្តទៀតនាពេលនោះ ក្នុងករណីរកឃើញការឃុបឃិត ឬកាងជនល្មើស នឹងត្រូវអនុវត្តវិន័យកងទ័ព និងចាត់ការតាមផ្លូវច្បាប់យ៉ាងតឹងរ៉ឹង។

ឯកឧត្តមបានបន្ថែមជាចុងក្រោយថា ដោយឡែក ឧបករណ៍នេសាទខុសច្បាប់ដែលដកហូតបាន ត្រូវបំផ្លាញចោលភ្លាមៗ មិនត្រូវយកទៅប្រើប្រាស់សម្រាប់បេសកកម្មណាមួយនោះឡើយ៕















No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages