www.sapormeankqpn.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Tuesday, June 30, 2026

សម្ដេច ហ៊ុន ម៉ាណែត បានលើកឡើង ផលត្រីកើនឡើងតម្លៃចុះថោក តែរស់បានទាំងអស់គ្នា ក្នុងពិធីអបអរសាទរមច្ឆាជាតិ

សម្ដេចធិបតី ហ៊ុន ម៉ាណែត អះអាងថាអំពីកំណើនផលត្រីក្នុងបឹងទន្លេសាប ក្រោយមានការបង្ក្រាបបទល្មើសនេសាទខុស ច្បាប់ជាច្រើនករណីបន្តបន្ទាប់ដោយកម្លាំងយោធារួមសហការជាមួយអាជ្ញាធរនិងសមត្ថកិច្ចជំនាញទន្ទឹមនឹងកើនឡើងផលត្រី ក៏មានការរអូររទាំរបស់ប្រជានេសាទពីតម្លៃរបស់ត្រីបានចុះ ថោក តែសម្ដេចធិបតី ថានេះជាការចែកគ្នារស់ រវាងអ្នក នេសាទនិងអ្នកបរិភោគ។


សម្ដេចធិបតី បានលើកឡើងក្នុងពិធីអបអរសាទរទិវាមច្ឆាជាតិនៅខេត្តស្វាយរៀង នាព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៦ ថាក្នុងរយៈពេល២ ឆ្នាំមកនេះ ដោយសារការអភិរក្សនិងការទប់ ស្កាត់បទល្មើសនេសាទខុសច្បាប់ កំណើនផលត្រីបានកើន ឡើង ប៉ុន្តែត្រូវប្រឈមនឹងតម្លៃត្រីចុះថោក ខ្ញុំថាស៊ូសម្បូរត្រីហើយត្រីថោកចុះបានរស់ទាំងអស់គ្នា ជាជាងអស់ត្រីហើយត្រីឡើងថ្លៃ សម្ដេចធិបតីមានប្រសាសន៍យ៉ាងដូច្នេះ។

នៅក្នុងឱកាសនោះដែរ សម្ដេចបានសុំការយោគយល់លើបញ្ហានេះ ហើយបន្តអំពាវនាវដល់គ្រប់តួអង្គពាក់ព័ន្ធទាំងអស់ពិសេសប្រជានេសាទចូលរួមឲ្យបានសកម្មថែមទៀតក្នុងកិច្ច ការពារនិងអភិរក្សធនធានជលផល ដោយទប់ស្កាត់ការនេសាទខុសច្បាប់ នៅរដូវបិតឡូនេសាទ និងជៀសវាងការ ប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ជាអាទិ៍ឧបករណ៍ឆក់។

ពីវេទិកាទន្លេវៃគោ នៅខេត្តស្វាយរៀងនាព្រឹកនេះដដែលក្នុងឱកាសសំណេះសំណាល សម្ដេច នាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ឲ្យចាប់មេខ្យល់ ដែលនៅបំផុសបំផុលឲ្យពលរដ្ឋរាប់រយនាក់ ទៅឆក់ត្រីនិងពួកគេនាំទិញបន្តពីពលរដ្ឋ។

សម្ដេច នាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថាការអភិរក្សវិស័យជលផលនេះ មិនអាចធ្វើតែរាជរដ្ឋាភិបាលតែម្នាក់ឯងទៅបាន ទេ គឺត្រូវការចូលរួមពីគ្រប់គ្នាទាំងអស់គ្នាទាំងសហគមន៍និងប្រជានេសាទដើម្បីថែរក្សានិងអភិរក្សធនធានជលផលកម្ពុជាឲ្យមានកំណើននៅផលត្រីច្រើនសម្រាប់ទាំងអស់គ្នានាពេលអនាគត៕














No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages