www.sapormeankqpn.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Friday, July 3, 2026

លោកប្រធានអនុសាខាកាកបាទក្រហមស្រុកកំពង់លែង ដឹក នាំសហការី ចុះសួរសុខទុក្ខនិងនាំយកអំណោយឧបត្ថម្ភជូនដល់សពគ្រួសារអតីតយុទ្ធជន


កំពង់ឆ្នាំង÷ នៅថ្ងៃទី៣ ខែកក្កដា​ ឆ្នាំ២០២៦ លោក យ៉ែម លក្ខិណា ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកកំពង់លែង ញ្ជើញដឹកនាំ សមាជិក សមាជិកា គណៈកម្មាធិការកាកបាទក្រហមស្រុក និងអាជ្ញាធរភូមិ ឃុំ ចុះសួរសុខទុក្ខនិងចូលរួមរំលែកទុក្ខក្រុមគ្រួសារសព ចូលរួមបុណ្យសព្វ ជាអតីតយុទ្ធជន នៅភូមិត្អួរលំ ឃុំកំពង់ហៅ​ ស្រុក​កំពង់​លែង​ ខេត្ត​កំពង់ឆ្នាំង​។ 

ក្នុងឱកាសនោះ លោកយ៉ែម លក្ខិណា បានពាំនាំនូវការផ្តាំផ្ញើការសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ឯកឧត្ដមបណ្ឌិត សភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្រ្តី និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង ចំពោះសាច់ញាតិនៃសព និងសូមឧទ្ទិសបុណ្យកុសលដល់វិញ្ញាណក្ខន្ធសពបានដល់ឋានសុគតិភព។

ជាមួយគ្នានោះលោក​ ក៏សូមអំពាវនាវ ផ្ដាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ត្រូវប្រុងប្រយ័ត្នចំពោះគ្រោះថ្នាក់ និងគ្រោះមហន្តរាយផ្សេងៗ ដែលអាចកើតឡើងជាយថាហេតុ។ 

ក្នុងនោះដែលអំណោយរបស់អនុសាខាដែលលោកប្រធានបាននាំយកចូលរួមបុណ្យសព ក្នុងនោះរួមមានថវិកា ចំនួន ៤១០,០០០រៀល អង្ករ ២៥គីឡូ និងថវិកាចំនួន ២០០,០ ០០រៀល, ជាថវិកាផ្ទាល់របស់លោក យ៉ែម លក្ខិណា រូមនិងថវិកាចំនួន១៥០,០០០រៀល,របស់លោកស្រី ហង្ស ផល្លី ២០,០០០រៀល,របស់លោកស្រី ញ៉ាន ចន្ត្រា ២០,០០០រៀល និងលោកស្រី កូយ សុភាព ២០,០០០រៀល) ទៀតផងដែរ៕







No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages