www.sapormeankqpn.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Friday, June 26, 2026

ឧត្តមសេនីយ៍ត្រី មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ ឆ្នាំង អញ្ជើញចុះសួរសុខទុក្ខនិងនាំយអំណោយ សម្តេចធិបតី និង លោកជំទាវបណ្ឌិត ឧបត្ថម្ភដល់គ្រួសារប្រជាពលរដ្ឋ រង គ្រោះដោយខ្យល់កន្ត្រាក់ នៅស្រុកកំពង់ត្រឡាច


កំពង់ឆ្នាំង÷ នៅរសៀលថ្ងៃសុក្រ ទី២៦ ខែមិថុនា ឆ្នាំ២០២៦ ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង និងជាអនុប្រធានប្រចាំការសមាគមអតីតយុទ្ធ ជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ឆ្នាំង បានអញ្ជើញដឹកនាំនាយទាហាន ជាច្រើនរូប ចុះសួរសុខទុក្ខ និងនាំយក ស័ង្កសី ចំនួន ២៥០សន្លឹក ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជា ណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ឧបត្ថម្ភដល់ គ្រួសារប្រជាពលរដ្ឋ ចំនួន៨០គ្រួសារ ដែលរងគ្រោះដោយសាតខ្យល់កន្ត្រាក់បក់របើកផ្ទះ នៅក្នុងឃុំកំពង់ត្រឡាច និង ឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង គូររំលឹកផងដែរថាហេតុការណ៍គ្រោះថ្នាក់ធម្មជាតិខាងលើ កាលពីយប់ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមិថុនា ឆ្នាំ២០២៦ ម្សិលមិញនេះ ។

ក្នុងការអញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាល ជាមួយគ្រួសាររងគ្រោះ នាឱកាសនេះ ឯកឧត្តម មេបញ្ជាការ បានពាំ នាំនូវប្រសាសន៍ ផ្តាំផ្ញើសួរសុខទុក្ខ និងចូលរូមសោកស្តាយ ពីសំណាក់ សម្តេចធិបតី និង លោកជំទាវ ចំពោះការបាត់បង់ និង ខូចខាតផ្ទះសម្បែងរបស់បងប្អូននាពេលនេះ ។ 

ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា បានបន្តថា ទោះបីស្ថិតក្នុងកាលៈ ទេសៈបែបណាក៏ដោយ ក៏សម្តេចធិបតី និង លោកជំទាវ តែង តែគិតគូរយកចិត្តទុកដាក់ចំពោះបងប្អូនប្រជាពលរដ្ឋ គ្រប់ ពេលវេលា និង គ្រប់ទីកន្លែងជានិច្ច ។

អ្នកឱកាសចុងក្រោយនៅពេលនោះ ក្រុមគ្រួសាររងគ្រោះ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ជូនចំពោះ សម្តេចធិបតី និង លោកជំទាវបណ្ឌិត ដែលតែងតែយកចិត្តទុកដាក់ គិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ និង សូមប្រសិទ្ធិពរជ័យ បវរមហាប្រសើរ ជូនដល់ សម្តេច និង លោកជំទាវ សូមមានសុខភាពល្អបរិបូណ៌ និង ជួបនូវពុទ្ធពរ ទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕











No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages