ខេត្តកំពង់ឆ្នាំង÷ ក្រោមការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ឯកឧត្តមបណ្ឌិតសភាចារ្យ អុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង កន្លងមកបានផ្ដល់អនុសាសន៍ចំពោះក្រុមការ ងារគណបក្សប្រជាជនកម្ពុជា ឲ្យយកចិត្តទុកដាក់ជីវភាព និងសុខទុក្ខចំពោះប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងក្រោមការយក ចិត្តទុកដាក់យ៉ាងខ្ពង់ខ្ពស់របស់ឯកឧត្តមអភិបាលខេត្តកំពង់ ឆ្នាំង នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ លោក ហេង ប៊ុនថន ចៅសង្កាត់រងទី១ និងលោក មេធាវី វ៉ាត ចន្ថា បានរួមគ្នាធ្វើជា អំណោយមនុស្សធម៌ ចុះចែកជូនបងប្អូនប្រជាពលរដ្ឋខ្មែរ ឥស្លាម និងបងប្អូនប្រជាពលរដ្ឋខ្មែរ ដែលមានជាជីភាពខ្វះខាត ចំនួន៩០គ្រូសារ ជាគ្រឿងឧបភោគ បរិភោគ ផ្ដល់ជូនចំនួន២ភូមិ ក្នុងក្រុងកំពង់ឆ្នាំង។
ក្នុងនោះដែរបងប្អូនប្រជាពលរដ្ឋដែលទទួលបានអំណោយ ១ ភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ទី២ ភូមិទី៧ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ដែលក្នុងមួយគ្រួសារៗទទួលបាន រូមមាន អង្ករ មី ទឹកត្រី ទឹកស៊ីអូ ស្ករស អំបិល ប៊ីចេង និងប្រេងឆា។
ដោយបានអនុសាសន៍ផ្ដាំផ្ញើពីថ្នាក់ដឹកនាំកន្លងមក ក្នុងមូលដ្ឋានភូមិទី៤ សង្កាត់ខ្សាម ប្រជាពលរដ្ឋខ្មែរឥស្លាមនិងប្រជាពលរដ្ឋខ្មែរ ក៏ធ្លាប់បានទទួលអំណោយជាអណ្ដូង ប្រើ ប្រាស់ទឹកស្អាត ចំនួន១៩ អណ្ដូង ចាប់តាំងពីឆ្នាំ២០២០ រហូតមក ទល់នឹងបច្ចុប្បន្ន ពីលោកចៅសង្កាត់រង ហេង ប៊ុនថន និងក្រុមគ្រួសារ និងក៏ដូចកាលពីពេលថ្មីៗចុងខែមុនកន្លងមក ក៏មានករណីប្រជាពលរដ្ឋខ្មែរឥស្លាមរស់នៅក្នុងភូមិទី៤ បានទៅប្រកបរបរនេសាទ បានជួបឧបទ្ទវហេតុលិចទូកបណ្ដាលឲ្យស្លាប់បាត់បង់ជីវិតទាំងពីរនាក់ឪពុកមានិងក្មួយ ក៏ទទួលបានការជួយឧបត្ថម្ភនិងសួរសុខទុក្ខពីក្រុមគ្រួសាររបស់លោកចៅសង្កាត់រងផងដែរ។
ចំពោះលោកមេធាវី វ៉ាត ចន្ថា ថ្មីៗនេះក៏បានជួយឧបត្ថម្ភនៅថវិកាក្នុងការខ្វះខាត ក្នុងសហគមន៍វិហារឥស្លាមភូមិចុងកោះមួយចំនួនផងដែរ។
គួររំលឹកបន្ថែមផងដែរថា ដោយក្នុងនោះ ជារឿយៗកន្លងមកជារៀងរាល់ឆ្នាំ លោក ហេង ប៊ុនថន និងក្រុមគ្រួសារ ព្រមទាំងកូនស្រី បានធ្វើអំណោយមនុស្សធម៌ជាប្រចាំ នៅក្នុងអំឡុងពេលពិធីបុណ្យរ៉យ៉ាហាយជី ជាពិធីបុណ្យប្រពៃណីរបស់បងប្អូនខ្មែរឥស្លាម និងពិធីបុណ្យ ក្នុងអំឡុងពេលខែបូសរ៉ម៉ាឌនទៀតផងដែរ។។
នេះសបញ្ជាក់ឲ្យឃើញថាការទទួលខុសត្រូវ និងភាពជាអ្នក ដឹកនាំ ក៏ដូចជាការចង្អុលបង្ហាញរបស់ថ្នាក់ដឹកនាំ របស់គណបក្សប្រជាជនកម្ពុជា ក្នុងសម័យសម្ដេចតេជោ និងសម្ដេចធិបតី តែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់ទីកន្លែងជាប្រចាំ តាមការចង្អុលបង្ហាញនិងតាមរយៈសកម្ម ភាពរបស់ក្រុមការងារថ្នាក់ក្រោមជាតិ៕



















No comments:
Post a Comment