www.sapormeankqpn.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Monday, June 22, 2026

បញ្ជូនបុរសប្រើឧបករណ៍ឆក់ត្រីខុសច្បាប់និងមានថ្នាំញៀនទៅដល់ស្នាក់ការជលផល បែរជាជនសង្ស័យប្រើល្បិចសុំអនុញ្ញាតឈឺនោមក៏លបហក់ទឹកគេចខ្លួនទាំងកម្រោល បណ្តាលឱ្យលង់ទឹកស្លាប់ ​

ខេត្តកំពង់ធំ ៖ បុរសម្នាក់ជាជនល្មើសប្រព្រឹត្តអំពើឆក់ត្រីខុស ច្បាប់ ជាមុខសញ្ញាចាស់ទើបចេញពីពន្ធនាគារ ត្រូវបានកម្លាំង យោធាបង្ក្រាបបទល្មើសនេសាទតាមបទបញ្ជាថ្នាក់លើ និងសមត្ថកិច្ចចម្រុះឃាត់ខ្លួនពាក់ព័ន្ធនឹងករណីនេសាទខុសច្បាប់ (ឆក់ត្រី) និងរក្សាទុកគ្រឿងញៀន ប៉ុន្តែក្រោយពេលបញ្ជូនទៅដល់ស្នាក់ការជលផលជនសង្ស័យបានធ្វើល្បិចសុំឈឺនោម រួចហក់ទឹកគេចខ្លួនទាំងកំរោល បណ្តាលឱ្យលង់ទឹកស្លាប់បាត់បង់ជីវិត។

ដំណើររឿងករណីបុរសម្នាក់ខាងលើជាជនប្រព្រឹត្តនេសាទខុសច្បាប់ ដែលកម្លាំងសហការរបស់យោធាបង្ក្រាបបាន​ ក្មុងហេតុការណ៍បង្ក្រាបនេះ បានធ្វើឡើងកាលពីថ្ងៃទី២០ ខែ មិថុនា ឆ្នាំ២០២៦ ដោយកម្លាំងបង្ក្រាបបទល្មើសនេសាទតំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ឆ្នាំងទិសទី២ ស្រុកបរិបូរណ៍ សហការជាមួយកម្លាំងយោធភូមិភាគទី៥ និងកង កម្លាំង កងពលតូចលេខ៥១ បានចុះល្បាតរួមគ្នានៅចំណុចព្រែកឆ្កោក ស្ថិតក្នុងភូមិផាត់សណ្ដាយ ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

កម្លាំង​សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួន មាន ឈ្មោះ ឌឹម រស្មី ភេទប្រុស អាយុ ៣២ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាងលើ។ 

ក្រោយការឃាត់ខ្លួន និងឆែកឆេរក៏បានដកហូត បានវត្ថុតាងមួយចំនួន រួមមាន៖​ដុំអាំងទែរទ័រឆក់ក្តៅចំនួន០១គ្រឿង ​ខ្សែ ភ្លើង ប្រវែង០៥ម៉ែ ត្រ​កន្ត្រងដួសត្រីចំនួន ០២ ​អាគុយ (៤០អំពែរ) ចំនួន០២ គ្រឿង​គ្រឿងញៀន ចំនួន ០១កញ្ចប់តូច។

ក្រោយសាកសួរ​នៅចំពោះមុខកម្លាំងសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ឧបករណ៍ឆក់ត្រី និងគ្រឿងញៀនទាំងនោះ ពិតជារបស់ខ្លួនប្រាកដមែន។ 

យោងតាមប្រភពពីកម្លាំងសមត្ថកិច្ច ជនសង្ស័យរូបនេះគឺជាមុខសញ្ញាចាស់ ដែលធ្លាប់ជាប់ពន្ធនាគារករណីឆក់ត្រី និងទើបតែត្រូវបានដោះលែងឱ្យមានសេរីភាពវិញថ្មីៗនេះប៉ុណ្ណោះ។

ប្រភពដដែលបានបន្តថា នៅថ្ងៃដដែលនោះ កម្លាំងយោធាបានបញ្ជូនជនល្មើស រួមនិងវត្ថុតាងទៅកាន់សង្កាត់ជលផលកំពង់ស្វាយ ស្ថិតនៅភូមិកោះតាពៅ ឃុំផាត់សណ្តាយ ដើម្បីចាត់ការតាមនីតិវិធី។ ពេលទៅដល់ស្នាក់ការ សមត្ថកិច្ចកម្លាំងយោធាជួបតែមន្ត្រីជលផលកិច្ចសន្យាចំនួន២រូប គឺ លោក វ៉ន សាវ៉ាត និងលោក សូ រិត ខណៈលោកនាយសង្កាត់មិននៅទីនោះឡើយ។ 

កម្លាំងសមត្ថកិច្ចយោធាបានព្យាយាមទាក់ទងទៅលោក លឹម សុថាត ប្រធានសង្កាត់ជលផលកំពង់ស្វាយក្រោម តាមទូរស័ព្ទជាច្រើនដង តែគ្មានអ្នកទទួល រីឯមន្ត្រីកិច្ចសន្យាទាំង ពីររូប បានឆ្លើយតបថា ត្រូវរង់ចាំយោបល់ពីថ្នាក់លើសិន។

លុះដល់វេលាម៉ោង ០៦:១៥នាទីល្ងាច ថ្ងៃដដែល ជនសង្ស័យឈ្មោះ ឌឹម រស្មី បានសុំអនុញ្ញាតពីកងកម្លាំងសមត្ថកិច្ច ទៅ បត់ជើងតូច (ឈឺនោម)។ កងកម្លាំងសមត្ថកិច្ចយោធាក៏បានយល់ព្រមឱ្យដើរទៅ នៅខាងក្រោយស្នាក់ការជលផល (ដែលជាផ្ទះទឹក) ស្រាប់តែជនសង្ស័យបានលោតហក់ចូលទៅក្នុង ទឹកទាំងកម្រោល ដើម្បីហែលគេចខ្លួន ភ្លាមៗនោះកម្លាំងសមត្ថកិច្ចយោធានិងមន្ត្រីកិច្ចសន្យាជលផលក៏ព្យាយាមរក 

តែដោយសារភូមិសាស្ត្រពោរពេញទៅដោយកំប្លោកក្រាស់ ឃ្មឹក ព្រៃរបោះ និងជាពេលយប់ងងឹតផងនោះ ធ្វើឱ្យជន សង្ស័យហែលជ្រមុជទឹកបាត់ស្រមោល ទោះបីជាសមត្ថកិច្ចខំប្រឹងរុករកយ៉ាងសស្រាក់សស្រាំអស់រយៈពេលជាង ២ម៉ោងក៏ដោយក៏នៅតែរកមិនឃើញ។

លុះដល់ព្រឹកឡើង ថ្ងៃទី២១ ខែមិថុនា ដដែល ទើបបានរកឃើញជនសង្ស័យជាជនល្មើស ដែលបានប្រព្រឹត្តបទល្មើសនេសាទខុសច្បាប់រួមនឹងមានវត្ថុតាងរក្សាទុកប្រើប្រាស់គ្រឿងញៀនផងដែរ ដែលបានព្យាយាមលោតទឹករតគេចខ្កូនទាំងកម្រោល កាលពីល្ងាចថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ ។

នៅក្នុងហេតុការណ៍ដំណើររឿងបុរសជនល្មើសបានប្រព្រឹត្តខុសច្បាប់ ដែលកម្លាំងបង្ក្រាបបទល្មើសសហការរបស់យោធាបង្ក្រាបបានខាងលើ ដែលបានស្លាប់បាត់បង់ជីវិតនេះ ដោយ មានកំណត់ហេតុដឹងឮពីសមត្ថកិច្ចចម្រុះ និងយោងតាមប្រភពព័ត៌មានចុងក្រោយបាន ឱ្យដឹងថា ក្រោយពីការលោត ទឹកគេចខ្លួនទាំងយប់ងងឹត និងមានឧបសគ្គកំប្លោកច្រើន ជនសង្ស័យឈ្មោះ ឌឹម រស្មី ត្រូវបានគេរកឃើញថា បានលង់ទឹកស្លាប់បាត់បង់ជីវិតទៅហើយ នៅក្នុងថ្ងៃកើតហេតុនោះ៕















No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages