www.sapormeankqpn.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Friday, May 22, 2026

ឯកឧត្ដម ម៉ែន សាម៉ន អញ្ជើញដឹកនាំកិច្ចប្រជុំវឌ្ឍនភាពការងារ ប្រចាំខែ ឧសភា និងលើកទិសដៅបន្ត របស់មន្ទីរព័ត៌មានខេត្តព្រៃវែង

ព្រៃវែង៖ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ មន្ទីរព័ត៌មានខេត្តព្រៃវែង បានរៀបចំកិច្ចប្រជុំវឌ្ឍនភាពការងារប្រចាំខែឧសភា ព្រមទាំងលើកទិសដៅការងារបន្តសម្រាប់ខែមិថុនា ក្រោមអធិបតីភាព ឯកឧត្ដម ម៉ែន សាម៉ន អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ទទូលបន្ទុកមន្ទីរព័ត៌មាន ខេត្តព្រៃវែង ដោយ មានការអញ្ជើញចូលរួមពីសំណាក់ លោក-លោកស្រីអនុប្រធានមន្ទីរ ប្រធាន-អនុប្រធានការិយាល័យចំណុះ និងមន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្តទាំងមូល។

នៅក្នុងកិច្ចប្រជុំនោះ លោក លោកស្រីប្រធានការិយាល័យ បានលើកឡើងអំពីរបាយការណ៍បូកសរុបលទ្ធផលការងារដែលការិយាល័យនីមួយៗសម្រេចបានក្នុងខែឧសភា កន្លងមក។

​ក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្ដម ម៉ែន សាម៉ន បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ នៃមន្ទីរព័ត៌មានខេត្តព្រៃវែង ដែលបានបំពេញភារកិច្ចស្នូលរបស់ខ្លួនយ៉ាងសកម្ម នាពេលកន្លងមក។

ដើម្បីបង្កើនប្រសិទ្ធភាពការងារឱ្យកាន់តែប្រសើរឡើងថែម ទៀត ឯកឧត្ដម អនុរដ្ឋលេខាធិការ បានដាក់ចេញនូវទិសដៅសំខាន់ៗមួយចំនួនដូចខាងក្រោម៖
​១. មន្ត្រីព័ត៌មានទាំងអស់ត្រូវបន្តពង្រឹងសមត្ថភាពក្នុងការសរសេរអត្ថបទ ថតរូបភាព និងវីដេអូ ដើម្បីផ្តល់ព័ត៌មានដែល មានប្រភពច្បាស់លាស់ ត្រឹមត្រូវ លឿនរហ័ស និងមានខ្លឹមសារខ្លីខ្លឹម ដល់សាធារណជន។
​២. ប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ (Fake News)៖ ត្រូវយកចិត្តទុកដាក់តាមដានព័ត៌មាននានាតាមបណ្តាញសង្គម ដើម្បីធ្វើការបដិសេធ ឬកែតម្រូវឱ្យបានទាន់ពេលវេលា រាល់ព័ត៌មានមិនពិត ដែលមានចេតនាបំពុលសង្គម ឬធ្វើឱ្យប៉ះពាល់ដល់សន្តិសុខសណ្តាប់ធ្នាប់ក្នុងខេត្ត។
​៣. ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់លំដាប់ថ្នាក់ត្រូវបន្តថែរក្សាស្មារតីសាមគ្គីភាពផ្ទៃក្នុង គោរពវិន័យការងារ និងសហការគ្នាឱ្យបានជិតស្និទ្ធ ដើម្បីសម្រេចបាននូវភារកិច្ចដែលក្រសួងព័ត៌មាន ក៏ដូចជារដ្ឋបាលខេត្តប្រគល់ជូន៕












No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages