www.sapormeankqpn.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Saturday, May 23, 2026

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចាត់មន្ត្រីកាកបាទក្រហមកម្ពុជា នាំយកថវិកា ៤លានរៀល និងសម្ភារមួយចំនួន ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជូនគ្រួសារសពកម្មករ-កម្មការិនី ដែលបាត់បង់ជីវិតក្នុងគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នៅខេត្តកំពង់ឆ្នាំង និងខេត្តស្វាយរៀង

ក្នុងមនោសញ្ចេតនាតក់ស្លុតជាទីបំផុតស្ទើរតែរកអ្វីប្រៀបផ្ទឹមពុំបាន និងការសោកស្ដាយជាពន់ពេកចំពោះមុខគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ ដែលបានឆក់យកជីវិតបងប្អូន កម្មករ-កម្ម ការិនីរោងចក្រសរុប ១៤នាក់ កាលពីព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦នេះ នៅក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង និងខេត្ត ស្វាយរៀង។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទ ក្រហមកម្ពុជា បានសម្តែងនូវក្តីក្តុកក្តួលរំជួលចិត្តឥតឧបមា និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធសពទាំងអស់ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

ជាក់ស្តែងភ្លាមៗនៅល្ងាចថ្ងៃទី២៣ ខែឧសភានេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាត់ឱ្យគណៈប្រតិភូកាក បាទក្រហមកម្ពុជា ដឹកនាំដោយ ឯកឧត្តម យូ ឡាណា អគ្គលេខាធិការរងទី២ ចុះទៅចូលរួមរំលែកទុក្ខដោយផ្ទាល់ជាមួយក្រុមគ្រួសារសពកម្មករ-កម្មការិនីចំនួន ៩នាក់ ដែលរងគ្រោះនៅភូមិសាស្ត្រ ភូមិសាលាលេខ៥ ឃុំអូរឬស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

ហើយដែលពិធីបុណ្យសពបានធ្វើរួមគ្នានៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ថ្ងៃស្អែកនេះគណៈប្រតិភូ នឹងបន្តទៅចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសពកម្មករ-កម្មការិនី ៥រូបទៀត ដែលរងគ្រោះថ្នាក់នៅភូមិសាស្ត្រក្រុងស្វាយរៀង ខេត្តស្វាយ រៀង ហើយដែលពិធីបុណ្យសពបានធ្វើនៅស្រុកកំណើតក្នុងភូមិព្រៃក្រាំង ឃុំព្រៃពោន ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។

ស្ថិតក្នុងឱកាសដ៏ក្រៀមក្រំនោះ គណៈប្រតិភូបានពាំនាំការ រំលែកទុក្ខយ៉ាងជ្រាលជ្រៅ និងការសោកស្ដាយជាពន់ពេកពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជាមួយក្រុមគ្រួសារសព ទាំង អស់ដែលបានបាត់បង់មនុស្សជាទីស្រឡាញ់បំផុត ដែលសុទ្ធសឹងជាបង្គោលដ៏រឹងមាំរបស់ក្រុមគ្រួសារនីមួយៗ និងជាធនធានមនុស្សដ៏សំខាន់របស់សង្គមជាតិ។

ជាមួយគ្នានេះ ដើម្បីចូលរួមសម្រាលទុក្ខលំបាកក្នុងជីវភាពគ្រួ សារ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បានចូល រួមបុណ្យសពដល់គ្រួសារនីមួយៗនូវគ្រឿងឧបភោគបរិភោគ និងថវិកា ៤លានរៀល។

ដោយឡែក ចំពោះអ្នករងរបួស ដែលកំពុងសម្រាកព្យាបាលនៅតាមបណ្តាមន្ទីរពេទ្យនានា កាកបាទក្រហមកម្ពុជា នឹងចុះសួរសុខទុក្ខជាបន្តបន្ទាប់។

នេះជាសកម្មភាពនេះឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីស្មារតីមនុស្ស ធម៌ដ៏រស់រវើក និងការឆ្លើយតបដ៏ទាន់ពេលវេលារបស់កាក បាទក្រហមកម្ពុជា ចំពោះទុក្ខសោករបស់ប្រជាពលរដ្ឋ ដោយឈរលើគោលការណ៍ «ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា»៕






No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages