www.sapormeankqpn.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Sunday, May 10, 2026

ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញសំណេះសំណាលជាមួយ នាយ-ពលទាហាន តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង និងបងប្អូនអតីតយុទ្ធជន និវត្តជន

 

កំពង់ឆ្នាំង÷ នៅព្រឹកថ្ងៃអាទិត្យ ទី១០ ខែឧសភា ឆ្នាំ២០២៦ នៅទីបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង រៀបចំពិធី សំណេះសំណាល ជាមួយ នាយ-ពលទាហាន តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង និង អតីតយុទ្ធជន និវត្តជន កម្ពុជា ខេត្ កំពង់ឆ្នាំង ក្រោមអធិបតីភាព ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្មន្ត្រី ក្រសួងអភិវឌ្ឍន៍ជនបទ អនុប្រធាន សមាគមអតីតយុទ្ធជន និង និវត្តជនកម្ពុជា និងជា អនុប្រធានទី១ ក្រុមការងារ   រដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង។


ក្នុងពិធីនោះដែរ ដែរដោយមានការអញ្ជើញចូលរួម ឯកឧត្តម លោកជំទាវ ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង លោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ ឆ្នាំង ឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធាន សមាគមអតីតយុទ្ធជន និង និវត្តជនកម្ពុជាខេត្តកំពង់ឆ្នាំង ព្រមទាំង ឯកឧត្តម អស់លោក ជាប្រធានមន្ទីរ អង្គភាព ជុំវិញខេត្ត ចូលរួមផងដែរ។

ក្នុងឱកាសនៅអង្គពិធីនោះដែរ ឯកឧត្តម ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង និងជាអនុប្រធានប្រចាំការ អ.ន.ក ខេត្ត បានឡើងធ្វើរបាយការណ៍ស្វាគមន៍ និង ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម រដ្ឋមន្ត្រី ដែលបានឆ្លៀតពីការងារមមាញឹក អញ្ជើញមកជួបសំណេះសំណាល សួរសុខទុក្ខ នាយ-ពលទាហាន ក៏ដូចជាបងប្អូនអតីតយុទ្ធជន និង និវត្តជន ខេត្តកំពង់ឆ្នាំង នាឱកាសនេះ។

អញ្ជើញមានមតិសំណេះសំណាល និង ផ្តាំផ្ញើ នាពេលនេះ ឯកឧត្តម ឆាយ ឫទ្ធិសែន បាននាំយកនូវប្រសាសន៍នឹករលឹក ផ្តាំផ្ញើ សាកសួរសុខទុក្ខ ពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជន និង និវត្តជនកម្ពុជា និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា  ជូនដល់ នាយ-ពលទាហាន និង បងប្អូនអតីតយុទ្ធជន និវត្តជន ទាំងអស់។

ឯកឧត្តម រដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ ចំពោះ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង ក្នុងការចូលរួមសហការបង្ក្រាបបទល្មើសនេសាទ ការចុះជួយប្រជាពលរដ្ឋ ជួបការលំបាក និង រងគ្រោះដោយគ្រោះមហន្តរាយនានា ដូចពេលកន្លងមក។

ក្នុងឱកាសនេះផងដែរ ឯកឧត្ដម ឆាយ ឫទ្ធិសែន បាននាំយកនូវអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អនុប្រធានទី១ សមាគមអតីតយុទ្ធជន និង និវត្តជនកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ច័ន្ទមុនី ឧបត្ថម្ភជូនដល់សមាជិកនូវអំណោយទាំងនោះ រួមមាន:-អង្ករ ២,៥០០គីឡូក្រាម-មី ១០០ កេស -ត្រីខ១០០យួរ-ទឹកត្រី១០០យួរ-ទឹកស៊ីអ៉ីវ១០០យួរ រូមនិងថវិកា ចំនួន៥លានរៀល ផងដែរ៕
















No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages