www.sapormeankqpn.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Monday, May 11, 2026

ពិធីសំណេះសំណាល អបអរសាទរខួបទី៣៣ ទិវាសេរីភាពសារព័ត៌មានពិភពលោក ៣ ឧសភា ១៩៩៣ - ៣ ឧសភា ២០២៦

កំពង់ឆ្នាំង÷ នៅរសៀលថ្ងៃទី១១ ខែឩសភា ឆ្នាំ២០២៦ ខេត្តកំពង់ឆ្នាំង បានរៀបចំពិធីសំណេះសំណាលជាមួយអ្នកសារ ព័ត៌មាន ក្នុងខេត្តកំពង់ឆ្នាំងដើម្បីអបអរសាទរខួបទី៣៣ ទិវាសេរីភាពសារព័ត៌មានពិភពលោក ៣ឧសភា ១៩៩៣ - ៣ ឧសភា ២០២៦ ក្រោមប្រធានបទ “ការកសាងអនាគតមួយ ប្រកបដោយសន្តិភាព” នៅសាលប្រជុំមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង។

ពិធីនេះក្រោមធិបតីភាព លោក ឈឹម វុទ្ធា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិបាលខេត្ត លោក ឈាង វណ្ណៈ ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង លោកអនុប្រធានមន្ទីរព័ត៌មាន លោក លោកស្រី ចាងហ្វាងអង្គភាព លោក លោក ស្រីនិពន្ធនាយក និពន្ធនាយករង រួមនិងភ្នាក់ងារអ្នកសារព័ត៌ជាច្រើនរូបផងដែរ។

នាឱកាសក្នុងអង្គពិធី លោក ឈឹម វុទ្ធា អភិបាលរងខេត្ត បានលើកឡើងថា ពីធីប្រព្រឹត្តទៅថ្ងៃនេះ ត្រូវបានរៀបចំឡើងក្នុងគោលំណង៖ (១).លើកកម្ពស់សេរីភាពសារព័ត៌មាន ពោលគឺការ ការពារអ្នកសារព័ត៌មានពីការយាយី និងការកម្រិតសិទ្ធិ។ (២). ការការពារសិទ្ធិទទួលបានព័ត៌មាន ធ្វើយ៉ាងណាជំរុញឲ្យសាធារណជន ទទួលបានព័ត៌មានត្រឹមត្រូវសម្រាប់ចូលរួមក្នុងសង្គមប្រជាធិប្បតេយ្យ។ (៣).ការកសាងសន្តិភាព ប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសម្រាប់ ការសន្ទនា និងការយល់ដឹងគ្នាទៅវិញទៅមក។ (៤). ការរំលឹកពីតួនាទីវិជ្ជាជីវៈ ជំម្រុញឲ្យអ្នកសារព័ត៌មានគោរពឲ្យបានក្រមសីលធម៌ និងផលិតព័ត៌មានមានគុណភាព និងមានទំនុកចិត្ត។ (៥). ការពិភាក្សាស្វែងរកដំណោះស្រាយលើបញ្ហាប្រឈមនានា។

លោក អភិបាលរងខេត្តបន្តថា ជាពិតណាស់ ប្រធានបទ «ការកសាងអនាគតមួយប្រកបដោយសន្តិភាព» គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការអភិវឌ្ឍសង្គមជាតិ និងពិភពលោក ក្នុងវេទិកាបែបនេះផ្ដល់នូវតម្លៃលើសលប់ដូចជា៖ ការផ្លាស់ប្តូរផ្នត់គំនិតបណ្ដុះស្មារតីយល់ដឹងពី តម្លៃនៃសន្តិភាព កាត់

បន្ថយជម្លោះតាមរយៈការ ពិភាក្សា និងការយោគយល់ ផ្លាស់ប្តូរពីការប្រើហិង្សា មករកការ ដោះស្រាយដោយសន្តិវិធីវិញ។

លោក ឈាង វណ្ណៈ ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង បានថ្លែងថាអ្នកសារព័ត៌មាននៅតែជាសសរស្តម្ភសំខាន់នៃលទ្ធិ ប្រជាធិបតេយ្យ ដោយផ្តល់ព័ត៌មានដែលមានគុណភាព ស៊ី ជម្រៅ និងអាចទុកចិត្តបាន លោកក៍បានលើកទឹកចិត្តឱ្ទទប់ស្កាត់ព័ត៌មានក្លែងក្លាយ និងពង្រឹងគុណភាពការងារលើវិស័យសារព័ត៌មាន និងមានសាមគ្គីគ្នាល្អជាធ្លុងមួយរវាងអ្នកសារព័ត៌មាន និងអ្នកសារព័ត៌មាន លោក ឈាង វណ្ណៈ ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង​ លើកទឹកចិត្តអោយមានការផ្សព្វផ្សាយសមិទ្ធិផលល្អៗ របស់រាជរដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋាន ជាពិសេស បានណែនាំដល់បងប្អូនអ្នក សារព័ត៌មានត្រូវមានសាមគ្គីភាពរវាងគ្នានឹងគ្នា៕




















No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages