www.sapormeankqpn.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Tuesday, April 28, 2026

លោកអភិបាលរងខេត្តស្ទឹងត្រែង អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំ ផ្សព្វផ្សាយស្ដីពីការធ្វើបច្ចុប្បន្នភាព រចនាសម្ព័ន្ធនិងជំរឿនមន្ត្រីជាក់ស្ដែង នៃរដ្ឋបាលស្រុកសេសាន

ស្ទឹងត្រែង÷ នៅព្រឹកថ្ងៃអង្គារ ទី២៨ ខែមេសា ឆ្នាំ២០២៦ លោក ស្រ៊ន សំឫទ្ធី អភិបាលរងខេត្តស្ទឹងត្រែង បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែង ដែលកំពុងបម្រើការងារ នៅតាមគ្រឹស្ថានសិក្សាសាធារណៈ និងអង្គភាពសុខាភិបាលមូលដ្ឋាន នៅរដ្ឋបាលស្រុកសេសាន ដែលកិច្ចប្រជុំនេះប្រព្រឹត្តទៅនៅសាលប្រជុំសាលាស្រុក។

កិច្ចប្រជុំនេះដែរមានការចូលរួមពី មន្ទីរមុខងារសាធារណៈ មន្ទី រអប់រំ យុវជន និងកីឡា មន្ទីរសុខាភិបាល ព្រមទាំងអាជ្ញាធរស្រុក សរុបប្រមាណ ១៣៤នាក់៕







No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages