កំពង់ឆ្នាំង÷ នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ ឯកឧត្ដម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធអភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង ដើម្បីបូកសរុបលទ្ធផលការងារ ដែលសម្រេចបាន និងដាក់ចេញទិសដៅការងារបន្ត។
កិច្ចប្រជុំនេះដែល មានការចូលរួមពី អភិបាលរងខេត្ត នាយករដ្ឋបាល ស្នងការ ស្នងការរង មេបញ្ជាការ មេបញ្ជាការរងកងកម្លាំង អភិបាលក្រុង ស្រុក ប្រធានមន្ទីរ អង្គភាព នាយកទីចាត់ការ ប្រធានអង្គភាពសាលាខេត្ត។
ក្នុងកិច្ចប្រជុំនោះដែរអភិបាលខេត្តបានដាក់ចេញនូវទិសដៅសំខាន់ៗ ដូចជា បន្តយកចិត្តទុកដាក់ថែរក្សាសន្តិសុខ ស្ថិរ ភាព សណ្ដាប់ធ្នាប់សាធារណៈ បង្ការ ទប់ស្កាត់បទល្មើសគ្រប់ប្រភេទ ប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បទ ល្មើសគ្រឿងញៀន បញ្ហាក្មេងទំនើង បញ្ហាគ្រោះថ្នាក់ចរាចរណ៍ បទល្មើសនេសាទ ត្រៀមលក្ខណៈអន្តរាគមន៍ឆ្លើយតបជួយប្រជាពលរដ្ឋរងគ្រោះដោយគ្រោះមហន្តរាយ និងបញ្ហាសំខាន់ៗមួយចំនួនទៀតផងដែរ៕














No comments:
Post a Comment