កំពង់ឆ្នាំង÷ នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសក កម្មពិសេស ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និងជាប្រធានកិត្តយសសាខា កាកបាទក្រហមខេត្តកំពង់ឆ្នាំង អមដំណើរដោយ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តកំពង់ឆ្នាំង លោកជំទាវ កែវ ច័ន្ទមុន្នី តំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង ឯកឧត្តម ស៉ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត រួមទាំងក្រុមការងារ អញ្ជើញជួបសំណេះសំណាល និងចែកអំណោយដល់ប្រជា ពលរដ្ឋ រងគ្រោះដោយខ្យល់កន្ត្រាក់ និងប្រជាពលរដ្ឋជួបការលំបាកក្នុងជីវភាពប្រចាំថ្ងៃ ចំនួន១០៧ គ្រួសារ នៅឃុំផ្លូវទូក ក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។
ខណៈនោះលោក យ៉ែម លក្ខិណា អភិបាលស្រុកកំពង់លែង បានជម្រាបជូនគណៈអធិបតីឲ្យដឹងថា ពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ និងប្រជាពលរដ្ឋជួបការលំបាកក្នុងជីវភាពប្រចាំ ថ្ងៃ មានចំនួន ១០៧គ្រួសារ ៖ ភូមិពាមខ្នងរលំទាំងស្រុង ០៦ ខ្នងផ្ទះ, របើកដំបូល១៥ខ្នងផ្ទះ រងរបួស៦នាក់ ស្រី០៣នាក់/ភូមិថ្នល់ឈើទាល រលំនិងរបើកដំបូល ១៣ ខ្នងផ្ទះ/ ភូមិស្លូត របើកដំបូល ០១ខ្នងផ្ទះ និងប្រជាពលរដ្ឋជួបការលំបាក ៧២គ្រួសារ។
សូមបញ្ជាក់ផងដែរថាហេតុការណ៍ករណីខ្យល់កន្ត្រាក់ខាងលើរបស់គ្រួសារប្រជាពលរដ្ឋ កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០ ២៦,វេលាម៉ោង,១២.៣០ នាទីយប់,មានករណីភ្លៀងធ្លាក់មួយមេ និងមានខ្យល់កន្ត្រាក់យ៉ាងខ្លាំង,ដែលបណ្តាលអោយប៉ះពាល់ផ្ទះប្រជាពលរដ្ឋ និងបណ្តាលអោយរងរបួស និងខូចខាតផ្ទះសំបែងរបស់ប្រជាពលរដ្ឋចំនួន៣៥ ខ្នងផ្ទះ ក្នុងនោះគឺមាន ៦ ខ្នងផ្ទះ ត្រូវរលំដួលទាំងស្រុង ហើយក៏មានករណីមនុស្ស ៦អ្នករងរបួសស្រាលផងដែរ៕
















No comments:
Post a Comment