www.sapormeankqpn.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Wednesday, April 22, 2026

អាជ្ញាធរខេត្តរូមនិងមន្ទីរពាក់ព័ន្ធ បានចុះពិនិត្យសំយ៉ាបដំបូលជុំវិញផ្សារឆ្នាំង កំពុងតែមានសភាពពុកផុយ និងស្ថានភាពអគារសំណង់ចាស់ៗ ដែលទ្រុឌទ្រោមខ្លាំង

កំពង់ឆ្នាំង÷ នារសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ លោកសាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំង បានដឹកនាំក្រុមការងារចម្រុះ រួមមានមន្ទីរអង្គភាពដែលពាក់ព័ន្ធ សហការជាមួយអា ជ្ញាធរក្រុងកំពង់ឆ្នាំង បានចុះពិនិត្យនៅទីតាំងផ្សារឆ្នាំង ស្ថិត នៅក្នុងសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ក្រោយពីទទួលព័ត៌ មានពីប្រជាពលរដ្ឋថា សំយ៉ាបដំបូលផ្សារឆ្នាំងពុកផុយ ធ្វើឲ្យប្រជាពលរដ្ឋ មានការព្រួយបារម្ភពីសុវត្ថិភាព។

ក្រោយពីក្រុមការងារចុះពិនិត្យជាបឋមសង្កេតឃើញថា សំណង់អាគារផ្សារផ្នែកខាងលើមានភាពពុកផុយរបកចេញសាច់ដែកដោយអន្លើ សំយ៉ាបផ្នែកខាងក្រោយ និងជុំវិញជំហៀងផ្សារ មានឈើនិងស័ង្កសីចាស់ពុកផុសដូចគ្នា ជាពិ សេសខ្សែភ្លើងមានភាពរញ៉េរញ៉ៃ។

គួររំលឹកផងថា នៅឆ្នាំ២០១៩ យោងតាមរបាយការណ៍កន្លង មក ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ធ្លាប់បានធ្វើតេស្ត និងពិនិត្យឃើញថា សំណង់អគារផ្សារឆ្នាំងនេះ មានគុណភាពធ្លាក់ចុះខ្សោយយ៉ាងខ្លាំង ផ្អែកលើការយកចិត្តទុកដាក់ខ្ពស់របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លើសុវត្ថិភាពសំណង់ចាស់ៗ និងការវាយតម្លៃបច្ចេកទេស អាជ្ញាធរបានធ្វើការណែនាំ និងអំពាវនាវជាបន្តបន្ទាប់ដល់ប្រជាពលរដ្ឋ និងអាជីវករឱ្យមានការប្រុងប្រយ័ត្នខ្ពស់។

ចំពោះស្ថានភាពអគារសំណង់ចាស់ៗ ដែលទ្រុឌទ្រោមខ្លាំង ព្រោះវាអាចបង្កហានិភ័យសុវត្ថិភាពដល់អាយុជីវិត និងទ្រព្យសម្បត្តិ។

មន្ត្រីជំនាញតែងតែចុះពិនិត្យ និងវាយតម្លៃសំណង់ចាស់ៗជាប្រចាំ ដើម្បីទប់ស្កាត់គ្រោះថ្នាក់ដែលអាចកើតឡើងជាយថាហេតុ។

លោក ហ៊ីង ភព្វមីនា អភិបាលក្រុងកំពង់ឆ្នាំង បញ្ជាក់ថា កិច្ចការងារបន្តទៀតអាជ្ញាធរ នឹងរៀបចំគណៈកម្មការចម្រុះ ក្រុមការងារបច្ចេកទេស ឬមន្ត្រីជំនាញចុះទៅពិនិត្យម្តងទៀត លើស្ថានភាពសំណង់ គ្រឹះ, សសរ, ធ្នឹម, ជញ្ជាំង, ដំបូល
នឹងវាយតម្លៃថា តើសំណង់អាចបន្តប្រើប្រាស់បាន ត្រូវជួសជុល ឬត្រូវរុះរើចេញ។

ដូចនេះសូមអំពាវនាវដល់ប្រជាពលរដ្ឋ ក៏ដូចជាអាជីវករផ្សារ ចូលរួមសហការជាមួយអាជ្ញាធរដើម្បីការពារសុវត្ថិភាព បញ្ជៀសពីគ្រោះថ្នាក់ផ្សេងៗបាក់បង់អាយុជីវិត និងទ្រព្យសម្បត្តិជាហថាហេតុ៕



















No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages