កំពង់ឆ្នាំង÷ នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ រដ្ឋបាលស្រុកកំពង់លែង បានបើកកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ស្តីពីជល ផលនិងការប្រេីប្រាស់ឧបករណ៍នេសាទ និងការទទួលយកឧបករណ៍ឆក់ត្រី ពីប្រជាពលរដ្ឋដែលស្ម័គ្រចិត្តនិងសារភាពប្រគល់ជូនអាជ្ញាធរនិងមន្ត្រីជំនាញហើយបានសន្យាឈប់ប្រព្រឹត្តទៅបទល្មើសឆក់និងចូលរួមដើម្បីជួយទប់ស្កាត់បទមនុស្សផ្សេង។
ក្នុងចិត្តប្រជុំផ្សព្វផ្សាយ និងប្រគល់ឧបករណ៍ឆក់ ក្រោមការអញ្ជើញអធិបតីភាព លោក អេង ស្រស់វណ្ណៈ អភិបាលរង ស្រុកកំពង់លែង លោក តាក់ ស៉ីហាក់ នាយខណ្ឌរដ្ឋបាលជលផល ដោយមានការចូលរួម ពីមេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំង៣ កងកម្លាំងអន្តរាគមន៍យោធាបង្ក្រាបបទល្មើសនេសាទលើផ្ទៃបឹងទន្លេសាបឈរជើងប្រចាំការនៅភូមិចុងកោះ និងភូមិកណ្ដាល សង្កាត់ផ្សារឆ្នាំងក្រុងកំពង់ឆ្នាំង លោកមេឃុំ មេប៉ុស្តិ៍នគរបាលទាំង៩ឃុំ និងសហគមន៍នេសាទទាំង៩ ឃុំ ចូលរួមផងដែរ។មតិសំណេះសំណាលនៅក្នុងអង្គពិធី លោក អេង ស្រស់វណ្ណៈ អភិបាលរងស្រុក បានកោតសរសើរចំពោះ បងប្អូនប្រជាពល រដ្ឋ ដែលស្ម័គ្រចិត្តប្រគល់ឧបករណ៍ឆក់ ជូនអាជ្ញាធរនិងកងកម្លាំង លោកក៏បានស្នើសុំឲ្យពលរដ្ឋទាំងអស់ ចូលរួមក្នុងការទប់ស្កាត់បទល្មើសផ្សេងៗ ដើម្បីការពារអភិរក្សធនធានធម្មជាតិឲ្យបានគង់វង់យូរអង្វែង សម្រាប់អនាគតទៅថ្ងៃមុខកូនៗជំនាន់ក្រោយ យើងត្រឡប់ពីររករបរខុសច្បាប់មករករបរលក្ខណៈគ្រួសារស្រាប់ច្បាប ទៅតាមអ្វីដែលមន្ត្រីជំនាញរដ្ឋបាលជលផល ដែលបានកំណត់ឲ្យយើងនេសាទ។
លោក តាក ស៉ីហាក់ នាយខណ្ឌរដ្ឋបាលជលផល បានផ្សព្វ ផ្សាយច្បាប់ស្តីពីជលផលនិងបញ្ហាប្រឈមនានាក្នុងការប្រេីប្រាស់ឧបករណ៍នេសាទ ក្នុងស្រុកកំពង់លែង ក៍ដូចជាលទ្ធ ផលបង្រ្កាបបទល្មេីសជលផលនាពេលកន្លងមក ក្នុងនោះក្រោមការជ្រោមជ្រែង របស់រដ្ឋបាលស្រុក អធិការដ្ឋាននគរបាលស្រុក កងកម្លាំងអន្តរាគមន៍យោធា រួមគ្នាចលនាអោយប្រជានេសាទដែលបន្តរក្សាទុកឧបករណ៍ឆក់ត្រីប្រគល់ជូនសមត្ថកិច្ច នៅក្នុងឃុំ ដែលកន្លងមកលេចលឺមានប្រេីប្រាស់ឧបករណ៍ឆក់ត្រីក្នុងមូលដ្ឋាន ដោយក្នុងនោះពួកគាត់ស្ម័គ្រចិត្តនាំយកមកប្រគល់ក្នុងពិធីផ្សព្វផ្សាយនិងបញ្ឍប់ការប្រេីប្រាស់ឧបករណ៍ល្មេីសច្បាប់នេះបន្តទៀតផងដែរ ។
ក្រុមការងារទាំងអស់ និងបន្តប្រឹងប្រែងសហការណ៍គ្នា លុបបំបាត់បទល្មេីសនេសាទទាំងអស់ នៅក្នុងមូលដ្ឋានខ្លួន។ ជាលទ្ធផលនៃការចលនាឧបករណ៍ឆក់ត្រី ប្រមូលបានអាំងវែកទ័រឆក់ត្រី ចំនួន ៩ គ្រឿង ដែលបានប្រគល់ជូនអាជ្ញាធរនិងមន្ត្រីជំនាញ៕














No comments:
Post a Comment