កំពង់ឆ្នាំង÷ នៅព្រឹកថ្ងៃសុក្រ ទី១០ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការ តំបន់ប្រតិ បត្តិការសឹករងកំពង់ឆ្នាំង បានដឹកនាំក្រុមការងារមនុស្សធ៌មរបស់អង្គភាពនាំយក:-អង្ករ ៥០គីឡូក្រាម-ស័ង្កសី ៧០សន្លឹក-ស៊ីម៉ង់ត៍ ០៤ការ៉ុង-មី ០១កេស-ត្រីខ ០១យួរ-ទឹកត្រី ០១យួរ-ទឹកស៊ីអ៉ីវ ០១យួរ-មុង ០១-រួមនឹងថវិកាមួយចំនួន ដែលជា អំណោយដ៏ថ្លៃថ្លារបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ឧបត្ថម្ភដល់ប្រជាពលរដ្ឋ ឈ្មោះ ហ៊ុយ សុខ ភេទប្រុស អាយុ ៤១ឆ្នាំ រស់នៅភូមិតាវ៉ាក ឃុំព្រៃមូល ស្រុករលាប្អៀរ ដែលត្រូវអគ្គីភ័យឆេះផ្ទះមួយខ្នងធ្វើអំពីឈើ ដំបូលប្រក់ក្បឿង ជញ្ជាំងក្ដារ ទំហំ 8m×9m អស់ទាំងស្រុង នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៦ ម្សិលមិញនេះ ។
អញ្ជើញមានប្រសាសន៍នាពេលនេះ ឯកឧត្តម មេបញ្ជាការ បាននាំប្រសាសន៍ចូលរួមសោកស្តាយ ពីសំណាក់ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី និង លោកជំទាវបណ្ឌិត ជូនដល់គ្រួសាររងគ្រោះ ។ ឯកឧត្តម បានបន្តថា សម្តេចធិបតី និង លោកជំទាវ តែងតែគិតគូរយកចិត្តទុកដាក់ខ្លាំងណាស់ ចំពោះសុខទុក្ខរបស់ ប្រជាពលរដ្ឋ នៅគ្រប់ទីកន្លែងទាំងអស់នៅទូទាំងប្រទេស និយាយជារួម ដោយឡែក ខេត្តកំពង់ឆ្នាំង តាមរយៈ ឯកឧត្តម ផ្ទាល់ សម្តេច តែងតែផ្តល់អំណោយមនុស្សធម៌ ដូចជា សម្ភារៈ សំណង់ គ្រឿងឧបភោគបរិភោគ ជាបន្តបន្ទាប់ ទុកសម្រាប់ចែកជូនដល់ប្រជាពលរដ្ឋ ដែលជួបការលំបាក និង រងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ជាដើម ។
ក្រុមគ្រួសារប្រជាពលរដ្ឋរងគ្រោះ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្តេចធិបតី និង លោកជំទាវបណ្ឌិត ដែលតែងតែយកចិត្តទុកដាក់ ចំពោះប្រជាពលរដ្ឋ គ្រប់ទីកន្លែង ទោះបីជាស្ថិតក្នុងកាលៈទេសៈដ៏លំបាក និង មមាញឹកចំពោះកិច្ចការងារការពារបូរណភាពទឹកដី ពីចោរឈ្លានពានយ៉ាងណាក៏ដោយ និង សូមប្រសិទ្ធិពរជ័យ បវរមហាប្រសើរ ជូនដល់ សម្តេចធិបតី និង លោកជំទាវបណ្ឌិត សូមមានសុខភាពល្អបរិបូណ៌ និង ជួបនូវពុទ្ធពរ ទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕










No comments:
Post a Comment