កំពង់ឆ្នាំង៖ ក្នុងស្ថានភាពប្រកបដោយគ្រោះថ្នាក់ និងប្រញាប់ប្រញាល់បំផុត អ្នកគ្រូប៉ាល់ ដារិន ប្រធានផ្នែកសម្ភពនិងរោគស្ត្រីនៃមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ក្នុងនាមជាគ្រូពេទ្យជំនាញ នាថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦នេះ បានចុះជួយ សង្គ្រោះស្ត្រីម្នាក់ ដែលបានឈឺពោះសម្រាលកូន នៅលើទូក ខណៈពេលដែលក្រុមគ្រួសារព្យាយាមបញ្ជូនមកកាន់មន្ទីរ ពេទ្យពីភូមិក្រងផ្តិល ឃុំប្រឡាយមាស ស្រុកកំពង់លែង ប៉ុន្តែមកមិនទាន់ពេលវេលា។
សកម្មភាពនេះ គឺជាគំរូដ៏ល្អមួយ នៃបុគ្គលិកសុខាភិបាលដែលតែងតែនៅក្បែរ និងជួយសង្គ្រោះ ប្រជាពលរដ្ឋគ្រប់ពេល វេលា និងគ្រប់កាលៈទេសៈ ៕






No comments:
Post a Comment