ខេត្តកំពង់ធំ÷ នាព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៦ លោកជំទាវ ម៉ាណ ណាវី សមាជិកព្រឹទ្ធសភាកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូបង្រៀនខ្មែរឥស្លាម និងឯកឧត្តម ណុះ ស្លេះ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានសមាគមគ្រូ បង្រៀនខ្មែរឥស្លាម ព្រមទាំង ឯកឧត្តម លោកជំទាវរ ដ្ឋលេខា ធិការ អនុរដ្ឋលេខាធិការ និងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចូលរួមកម្មវិធីមនុស្សធម៌ ចែកកញ្ចប់អាហារស្រាយបួសចំនួន ២៥០ កញ្ចប់ និងសម្លៀកបំពាក់ ១០០កំផ្លេរ ដើម្បីចែកជូនបងប្អូនសាសនិកខ្មែរឥស្លាមកម្ពុជា នៅក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ។
គូបញ្ជាក់ផងដែរថា កញ្ចប់អាហារស្រាយបួសនេះ គឺទទួលបានពីការឧបត្ថម្ភ ពីអង្គការមូលនិធិ Diyanet នៃប្រទេសតួកគីយ៉េ តាមរយៈសមាគមគ្រូបង្រៀនខ្មែរឥស្លាម សហការជា មួយ អង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា (CMDF) ៕














No comments:
Post a Comment