www.sapormeankqpn.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Saturday, February 28, 2026

ឧត្តមសេនីយ៍ត្រី មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ ឆ្នាំង អញ្ជើញដឹកនាំក្រុមការងារមនុស្សធម៌របស់អង្គភាព នាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចធិបតី និងជំទាវបណ្ឌិត ឧបត្ថម្ភដល់គ្រួសាររងគ្រោះដោយសារអគ្គីភ័យឆេះផ្ទះអស់ ទាំងស្រុង ក្នុងស្រុករលាប្អៀរ



កំពង់ឆ្នាំង÷ នៅព្រឹកថ្ងៃអាទិត្យ ទី១ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការ តំបន់ប្រតិនបត្តិការសឹករងកំពង់ឆ្នាំង បានអញ្ជើញដឹកនាំក្រុមការងារមនុស្សធ៌មរបស់អង្គភាព និងបាននាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ឧបត្ថម្ភដល់ប្រជាពលរដ្ឋ មានប្តីឈ្មោះ នួន ចាន់ធី អាយុ ៤៧ ឆ្នាំ និងប្រ​ពន្ធឈ្មោះ​ ចាន់​ សុផល​ អាយុ ៤៦ឆ្នាំ រស់នៅភូមិព្រៃមាន់ ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដែលត្រូវអគ្គីភ័យឆេះផ្ទះ ទំហំ ៧x៩ម៉ែត្រ អស់ទាំងស្រុង កាលពីនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ កន្លងមក។

ក្នុងនោះអំណោយរួមមានៈ អង្ករ ៥០គីឡូក្រាម,ស័ង្កសី ៥០ សន្លឹក,មី ០១កេស,ត្រីខ ០១យួរ,ទឹកត្រី ០១យួរ,ទឹកស៊ីអ៉ីវ ០១យួរ ទឹកសុទ្ធ ០៤យួរ ,មុង ០២ នឹង ថវិកាមួយចំនួន ទៀតផងដែរ។

ក្រុមគ្រួសារមប្រជាពលរដ្ឋរងគ្រោះ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ សម្តេចធិបតី និង លោកជំទាវបណ្ឌិត ដែលតែងតែយកចិត្តទុកដាក់ ចំពោះប្រជាពលរដ្ឋ គ្រប់ទីកន្លែង តួយ៉ាងដូចជាក្នុងទឹកដីស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង តាមរយៈឧត្តមសេនីយ៍ត្រី មេបញ្ជាការតំបន់ប្រតិ បត្តិការសឹករងកំពង់ឆ្នាំង ទោះបីជាស្ថិតក្នុងកាលៈទេសៈដ៏លំ បាក និង មមាញឹកចំពោះកិច្ចការងារការពារបូរណភាពទឹកដី ពីចោរឈ្លានពានយ៉ាងណាក៏ដោយ លោកតែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់ទីកន្លែងជានិច្ច។

ជាចុងក្រោយក្រុមគ្រួសាររងគ្រោះគោរពជូនពរសូមប្រសិទ្ធិពរជ័យ បវរមហាប្រសើរ ជូនដល់ សម្តេចធិបតី និង លោកជំទាវបណ្ឌិត សូមមានសុខភាពល្អបរិបូណ៌ និង ជួបនូវពុទ្ធពរ ទាំង ៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕
















No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages