www.sapormeankqpn.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Wednesday, February 25, 2026

ពិធីបិទវគ្គបណ្ដុះបណ្ដាលស្ដីពី ការលើកកម្ពស់ការអនុវត្តនិងលិខិតបទដ្ឋានគតិយុត្តិសម្រាប់អ្នកសារព័ត៌មាន



ថ្ងៃពុធ ៩កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ សាលចតុម្មុខមង្គល ទីស្តីការក្រសួងព័ត៌មាន ពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី «ការលើក កម្ពស់ការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តសម្រាប់អ្នក សារព័ត៌មាន» ក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិត ឆាយ សុផល តំណាង ដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម នេត្រ ភក្ត្រា។

វគ្គបណ្តុះបណ្តាលនេះ បានប្រព្រឹត្តទៅដោយជោគជ័យ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦។

ក្នុងរយៈពេល៣ថ្ងៃនេះមានសិក្ខាកាម សរុបចំនួន២៤៤នាក់ មកពីអង្គភាពព័ត៌មាន ក្រសួង ស្ថាប័ន និងសមាគមនានា ដែលបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់ក្នុងការលើកកម្ពស់វិជ្ជាជីវៈ និងការគោរពច្បាប់ក្នុងវិស័យព័ត៌មានកម្ពុជា។

📚 វគ្គបណ្តុះបណ្តាលបានផ្តោតលើប្រធានបទស្នូលសំខាន់ៗ រួមមាន៖
  ▪️ ការអនុវត្តច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធវិស័យព័ត៌មាន
  ▪️ ធម្មនុញ្ញ និងក្រមសីលធម៌ និងទំនួលខុសត្រូវវិជ្ជាជីវៈ
  ▪️ តួនាទី និងទំនួលខុសត្រូវរបស់អ្នកសារព័ត៌មាន
  ▪️ ការទប់ស្កាត់ព័ត៌មានក្លែងក្លាយ
  ▪️ ប្រវត្តិ និងបរិបទអភិវឌ្ឍវិស័យព័ត៌មាន និង
  ▪️ យន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធ

🎓 សិក្ខាកាម ចំនួន២១៦នាក់ បានបំពេញលក្ខខណ្ឌ និងទទួលវិញ្ញាបនបត្របញ្ជាក់ការសិក្សា ដែលមានភ្ជាប់ QR Code ដើម្បីធានាស្តង់ដារ និងគុណភាពបណ្តុះបណ្តាល។

📊 លទ្ធផលស្ទង់មតិបង្ហាញថា៖
   ✔️ ៩៥.៩% យល់ថាវគ្គមានអត្ថប្រយោជន៍ និងមានភាព
         ច្បាស់លាស់
   ✔️ ជាង ៩៨% មានការពេញចិត្តចំពោះគុណភាពវគ្គ
   ✔️ ៧១.៨% វាយតម្លៃថាគ្រូបង្រៀនមានសមត្ថភាពល្អ
         ណាស់

វគ្គបណ្តុះបណ្តាលនេះ ជាជំហានសំខាន់ក្នុងការពង្រឹងស្មារតីគោរពច្បាប់ សុចរិតភាព និងការទទួលខុសត្រូវក្នុងការផ្សព្វផ្សាយព័ត៌មាន ប្រកបដោយភាពត្រឹមត្រូវ និងសុវត្ថិភាព។

✨ ក្រសួងព័ត៌មាន បន្តប្តេជ្ញាចិត្តលើកកម្ពស់គុណភាពវិស័យព័ត៌មាន និងសោតទស្សន៍ ដើម្បីបង្កើនភាពជឿទុកចិត្តពីសាធារណៈជន និងរួមចំណែកថែរក្សាស្ថិរភាពសង្គម។












No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages