ការរៀបចំវគ្គបណ្តុះបណ្តាលនេះ បង្ហាញពីការយកចិត្តទុក ដាក់ខ្ពស់ក្នុងការអភិវឌ្ឍសមត្ថភាព និងលើកកម្ពស់ស្តង់ដាវិជ្ជាជីវៈក្នុងវិស័យព័ត៌មាន។
កម្មវិធីនេះជាផ្នែកមួយនៃការពង្រឹងសមត្ថភាពធនធានមនុស្ស ការលើកកម្ពស់សណ្តាប់ធ្នាប់ព័ត៌មាន និងការផ្សព្វផ្សាយប្រកបដោយភាពទំនួលខុសត្រូវក្នុងសង្គម។
វគ្គបណ្តុះបណ្តាលមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយផ្តោតលើមុខវិជ្ជាសិក្សាសំខាន់ៗរួមមាន៖
• ការដោះស្រាយវិវាទក្រៅប្រព័ន្ធក្នុងវិស័យព័ត៌មាន
• ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន
• ច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធ
• ប្រវត្តិសារព័ត៌មាននៅកម្ពុជា
• ការទប់ស្កាត់ព័ត៌មានក្លែងក្លាយ
• តួនាទី និងការទទួលខុសត្រូវរបស់អ្នកសារព័ត៌មាន។





No comments:
Post a Comment