www.sapormeankqpn.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Sunday, February 22, 2026

ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ អញ្ជើញជាអធិបតី ចែកកញ្ចប់អាហារស្រាយបួសខែរ៉ាម៉ាឌន ដល់បងប្អូនប្រជាពលរដ្ឋសាសនិកខ្មែរឥស្លាម ចំនួន៧០០កញ្ចប់ មកពីតាមបណ្ដាលស្រុក ទូទាំងខេត្តកំពង់នឆ្នាំង ជាព្រះរាជអំណោយរបស់ព្រះ ចៅសល់ម៉ាន់ ព្រះមហាក្សត្រអារ៉ាប៊ីសាអូឌីត



កំពង់ឆ្នាំង÷ នារសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម បណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសក កម្មពិសេស បានអញ្ជើញជាអធិបតី ក្នុងពិធីចែកកញ្ចប់អា ហារស្រាយបួស ខែរ៉ាម៉ាឌន ជូនដល់បងប្អូនប្រជាពលរដ្ឋសាសនិកខ្មែរឥស្លាម ចំនួន៧០០កញ្ចប់ (៧០០គ្រូសារ) ដែលមកពីតាមបណ្ដាលស្រុកទូទាំងខេត្តកំពង់ឆ្នាំង ស្ថិតនៅបរិវេណ ទីស្នាក់ការគណៈអ៊ីម៉ាំខេត្ត ភូមិព្រែកពីស ឃុំជច្រេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

ក្នុងពិធីចែកកញ្ចប់អាហារស្រាយបួសខែរ៉ាម៉ាឌន នោះដែរដោយមានការអញ្ជើញចូលរួមពីលោក សាន់ យូ អភិបាលរង ខេត្តកំពង់ឆ្នាំង តំណាងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង និងការអញ្ជើញអមដំណើរគណៈអធិបតី ឯកឧត្តម លោកជំទាវ សមាជិករដ្ឋសភា ព្រឹទ្ធ សភា លោកជំទាវ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំង ឯកឧត្តម លោកជំទាវ អនុរដ្ឋលេខាធិការ រដ្ឋលេខាធិការ ឯកឧត្តម សមាជិកក្រុមប្រឹក្សាខេត្ត លោកអភិបាលស្រុក អភិបាលរងស្រុក និង អាជ្ញាធរឃុំ ភូមិ ចូលរួមផងដែរ។

ក្នុងឱកាសមានមតិសំណេះសំណាល ពិធីចែកអំណោយកញ្ចប់អាហារ ឯកឧត្តមទេសរដ្ឋមន្ត្រី បានមានប្រសាសន៍ថា រដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចទាំងទ្វេ គឺសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានធានានូវសុខដុមរមនារវាងជាតិសាសន៍ និងសាសនានៅកម្ពុជា កម្ពុជាគ្មានការរើសអើង គ្មានការប្រកាន់ពូជសាសន៍ និងសាសនានោះទេ លើសពី នោះទៅទៀត រដ្ឋាភិបាលកម្ពុជា តែងតែចូលរួមដោះស្រាយរាល់ទុក្ខកង្វល់ និងតម្រូវការ ជូនដល់សហគមន៍ឥស្លាមកម្ពុជាផងដែរ មិនតែប៉ុណ្ណោះសហគមន៍ឥស្លាមក៏ត្រូវបាន រាជរដ្ឋា ភិបាលផ្ដល់សិទ្ធិ និងបើកឲ្យទទួលជំនួយពីបរទេស ដើម្បីអភិវឌ្ឍន៍សហគមន៍ឥស្លាមជារៀងរហូតមក ដូច្នេះហើយយើងទាំងអស់គ្នា សហគមន៍ឥស្លាម ត្រូវរួមសហការគ្នា គាំទ្រនិងជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដែលតែងតែគិតគូរពីសុខទុកនិងទុក្ខលំបាកបស់ប្រជាពលរដ្ឋ ជារៀងរហូតមកគ្រប់ទីកន្លែង សម្រាប់សហគមន៍ឥស្លាមរបស់យើង។

នៅក្នុងឱកាសនោះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ ព្រះអង្គព្រះចៅសាល់ម៉ាន ព្រះមហាក្សត្រនៃព្រះរាជាណាចក្រអារ៉ាប៊ីសាអ៊ូឌីត ក៏ដូច ជា មជ្ឈមណ្ឌលសង្គ្រោះ និងមនុស្សធម៌ ស្តេចសាល់ម៉ាន ដែលបានផ្តល់ជំនួយសប្បុរសធម៌មកកាន់សហគមន៍មូស្លីមកម្ពុជាជារៀងរាល់ឆ្នាំផងដែរ។ 

ជាក់ស្តែងកាលពីឆ្នាំ២០២៥កន្លងទៅ បានផ្តល់ជំនួយជាផ្លែល្មើចំនួន ២៥ តោន និងគម្ពីរអាល់គួរអានចំនួន ៥ម៉ឺនក្បាល , បានបើកទូលាយ សម្រាប់សាសនិកឥស្លាមកម្ពុជា ទៅប្រតិបត្តិបុណ្យធម្មយាត្រាហាជ្ជី និងអ៊ុំរោះ ជាពិសេសទៀតនោះ តែងតែផ្តល់អំណោយទៅធ្វើបុណ្យហាជ្ជី និងអ៊ុំរោះ ជារៀងរាល់ឆ្នាំ ចាប់តាំងពីសម័យកាល ស្តេច Fahd bin Abdulaziz រហូតដល់ ព្រះចៅ សាល់ម៉ាន ពិន អាប់ឌុលអាហ្ស៊ីស ព្រះមហាក្សត្រអារ៉ាប៊ីសាអូឌីត។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា អំណោយទាំងនេះគឺជាសក្ខីភាពនៃ ចំណងមិត្តភាពដ៏រឹងមាំ រវាងរាជរដ្ឋាភិបាលកម្ពុជា និងព្រះរាជាណាចក្រអារ៉ាប៊ីសាអ៊ូឌីត ដែលបង្ហាញពីការយក ចិត្តទុកដាក់ និងសាមគ្គីភាពរវាងប្រទេសទាំងពីរ។ 

សូមជម្រាបជូនថា ក្នុងកញ្ចប់អាហារនីមួយៗខាងលើ ដែលបងប្អូនប្រជាពលរដ្ឋសាសនិកខ្មែរឥស្លាមទទួលបាន ក្នុងនោះមានគ្រឿងឧបភោគ បរិភោគមួយចំនួនដូចជា អង្ករ ២៥គីឡូ ឥណ្ឌូមី ១កេស ប្រេងឆា ២លីត្រ ស្ករស ២គក អំបិល ១គក ត្រីខ១០ កំប៉ុង ទឹកត្រី ៣ដប និងទឹកស៉ីអ៊ីវ ៣ដប៕












No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages