www.sapormeankqpn.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Wednesday, February 18, 2026

លោក អភិបាលរងខេត្តកំពង់ឆ្នាំង ដឹកនាំអាជ្ញាធរដែនដីពិនិត្យទៅលើករណីស្រែរបស់ប្រជាពលរដ្ឋមានការខ្វះខាតទឹកចំនួន ៧០ ហិចតា ក្នុងឃុំដារ ស្រុកំពង់លែង

   

កំពង់ឆ្នាំង÷ នៅរសៀលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ លោក សាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំង និង ជាប្រធានក្រុមការ ងារចុះមូលដ្ឋានឃុំដារ ស្រុកកំពង់លែង តំណាងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង បានអញ្ជើញដឹកនាំក្រុមការងារអាជ្ញាធរឃុំ ភូមិ ដើម្បីចុះពិនិត្យ លើករណីដីស្រែរបស់ប្រជាពលរដ្ឋ ដែលប្រឈមនឹងការខ្វះ ខាតទឹកនាពេលខាងមុខ និង ពិនិត្យដាក់លូ កាត់ទទឹងផ្លូវ ដើម្បីបង្ហូរទឹកចំនួន ៨ លូ ដើម្បីជួយសង្គ្រោះស្រូវរបស់ប្រជា ពលរដ្ឋ សរុប ១៧៣ គ្រួសារ និងមានផ្ទៃដីធ្វើស្រែ ៧០ហិចតានឹងទទួលផលក្នុងរយៈពេល៣០ ថ្ងៃខាងមុខ។

នាពេលចុះពិនិត្ ស្រែរបស់បងប្អូនប្រជាពលរដ្ឋ លោក អភិបាលរងខេត្ត ក៏បានលើកឡើង នេះជារដូវ ដែលបងប្អូនប្រជាពលរដ្ឋយើង កំពុងជួបការលំបាកខ្វះខាតទឹក ជា ពិសេស គឺគាត់ត្រូវការឲ្យយើងដែលជាអាជ្ញាធរគ្រប់លំ ដាប់ថ្នាក់ ដើម្បីមានវិធានការជួយសង្គ្រោះស្រូវរបស់ពួកគាត់ ដូច្នេះហើយក្នុងនាមអាជ្ញាធរឃុំ ភូមិ រួមទាំងរូបលោកដែលជាអជ្ញាធរថ្នាក់ខេត្តយើងរួមគ្នាសហការដើម្បីចុះជួយបងប្អូនប្រជាពលរដ្ឋរបស់យើងឱ្យទាន់នូវរដូវស្រែប្រាំងនេះ លោកក៏បានបន្ថែមនូវផែនការចំពោះអាជ្ញាធរឃុំ ត្រូវតែដាក់វិធានការក្នុងមួយសប្តាហ៍ត្រូវចុះពិនិត្យឱ្យបានម្ដងរួមជាមួយនឹងលោកផ្ទាល់៕






No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages