កំពង់ឆ្នាំង÷ នៅថ្ងែទី៨ ខែមិនា ឆ្នាំ២០២៦ លោកជំទាវ ម៉ាណ ណាវី សមាជិកាក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ តំណាងឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងលោក សាន់ យូ អភិបាល រងខេត្តកំពង់ឆ្នាំង តំណាងឯកឧត្តម ស៊ុន សុវណ្ណរិទ្ធ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង បានអញ្ជើញជួបសំណេះ សំណាល និងចែកកញ្ចប់អាហារស្រាយបួសខែរ៉ាម៉ាឌន ជូនដល់បងប្អូនប្រជារដ្ឋខ្មែរឥស្លាម ចំនួន ២៩០គ្រួសារ ជាជំនួយរបស់សប្បុរសធម៌ប្រទេសម៉ាឡេស៊ី តាមរយៈសមាគមក្ដីសង្ឃឹមកុមារនិងចាស់ជរាជនបទ ដែលបានផ្ដល់ជូនចំនួនពីរទីតាំងផ្សេងគ្នា ១ ស្ថិតភូមិព្រៃពិស ឃុំច្រេស ក្នុងស្រុកកំពង់ ត្រឡាច និងភូមិឆ្នុកទ្រូ ឃុំឆ្នូកទ្រូ ក្នុងស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។
ដោយក្នុងនោះស្រុកកំពង់ត្រឡាចក៏មានការអញ្ជើញចូលរួមពីឯកឧត្តម អនុរដ្ឋលេខាធិការ ឯកឧត្តមសមាជិកក្រុមប្រឹក្សាខេត្ត លោកអភិបាលស្រុក អភិបាលរងស្រុក អាជ្ញាធរឃុំ ភូមិ និងទីតាំងទី២ ស្រុកបរិបូរណ៍ ក៏មានការអញ្ជើញចូលរួមពីលោកអភិបាលរងស្រុកបរិបូណ៌ តំណាងលោកអភិបាលស្រុក និងអាជ្ញាធរឃុំ ភូមិ កម្លាំងយុវជន អញ្ជើញចូលរួមផងដែរ។
ក្នុងឱកាសនោះដែរ លោកជំទាវម៉ាណ ណាវី បាននាំយកប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខប្រកបដោយក្តីនឹករលឹក និងយក ចិត្តទុកដាក់បំផុតពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងថា្នក់ដឹកនាំព្រឹទ្ធសភា និងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រួមនឹងឯកឧត្តមបណ្ឌិតទេសរដ្ឋមន្ត្រី សួរសុខទុក្ខមកកាន់បងប្អូនប្រជាពលរដ្ឋខ្មែរឥស្លាម ដោយក្ដីនឹករលឹកបំផុត ក្នុងឱកាសនៃខែរ៉ាម៉ាឌន ដែលជាខែដល់ពិសិដ្ឋ នៃមាគ៌ាសាសនាឥស្លាម។
លោកជំទាវ បានលើកឡើងបន្ថែមថា អំណោយដែលផ្តល់ជូននាពេលនេះ មិនអាចជួយសម្រាលបន្ទុកជីវភាពគ្រួសាររបស់ប្រជាពលរដ្ឋ ក្នុងរយៈពេលយូរអង្វែងនោះទេ ប៉ុន្តែនេះជាទឹកចិត្តរបស់សប្បុរសជន នៃប្រទេសឥស្លាមនានា ក្នុងនាមឥស្លាមដូចគ្នា និងអ្វីដែលសំខាន់នោះ ប្រជាពលរដ្ឋត្រូវខិតខំប្រកបមុខរបស់ ដើម្បីបង្កើនសេដ្ឋកិច្ចក្នុងគ្រួសារ។
លោកជំទាវ បានបន្ថែមទៀតថា រាជរដ្ឋាភិបាលក្រោមការដឹក នាំដ៏ឈ្លាសវៃ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងបន្តដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានខិតខំប្រែប្រែងដឹកនាំប្រទេសយ៉ាងខ្លាំងខ្លា ធ្វើយ៉ាងណាដើម្បីឲ្យប្រជាពលរដ្ឋមានជីវភាពរស់នៅធូរធា សេដ្ឋកិច្ចមានការកើនឡើងបន្ថែមទៀត រក្សាបាននូវសុខសន្តិភាព ព្រមទាំងបានធ្វើឲ្យមានសុខដុមនីយកម្មជាតិសាសន៍ និងសាសនា ដោយគ្មានការរើសអើងពូជសាសន៍ និងជម្លោះសាសនាឡើយ។
ជាចុងក្រោយលោកជំទាវបានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ចំពោះប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមបន្តថែរក្សាសុខសន្តិភាព រូមនិងសុខដុមនីយកម្ម ជាតិសាសន៍ និងសាសនា ហើយមានជំនឿជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជា នាយករដ្ឋមន្ត្រី នៃកម្ពុជា។
គួរបញ្ជាក់ផងដែរថា សមាគមក្ដីសង្ឃឹមកុមារនិងចាស់ជរាជន បទ ដែលមានលោក ម៉ាត់ ទាំង ជាប្រធានសមាគម តែងតែដឹកនាំក្រុមការងារ គៀងគងរកជំនួយមនុស្សធម៌ ពីសប្បុរជននានាក្រៅប្រទេស ដើម្បីចែកជូនបងប្អូនប្រជាពលរដ្ឋខ្មែរ ឥស្លាម ក្នុងប្រទេសកម្ពុជា នាខែរាំម៉ាឌន ដែលជាខែដល់ពិសិដ្ឋរបស់បងប្អូនប្រជាពលរដ្ឋសាសនិកខ្មែរឥស្លាម ដែលកំពុងប្រតិបត្តិតាមផ្លូវមាគ៌ាសាសនាក្នុងការអំណត់បួសក្នុងមួយខែនេះតាមព្រះរាជបន្ទូលរបស់ព្រះអុលឡោះជាម្ចាស់ដែលតម្រូវឲ្យមានទទួលនូវកាតព្វកិច្ចនេះ។
អំណោយដែលបងប្អូនប្រជាពលរដ្ឋ ទាំង២៩០គ្រូសា ទទួលបាន ជាកញ្ចប់អាហារស្រាយបួស មួយគ្រួសារៗ ក្នុងនោះរួមមាន អង្ករ ទឹកដោះគោ ស្ករស មី ប្រេងឆា៕















No comments:
Post a Comment