www.sapormeankqpn.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Monday, March 9, 2026

ឯកឧត្តមទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ នាំយកព្រះរាជអំណោយផ្លែល្មើជិត ៥ តោន របស់ព្រះចៅសាល់ម៉ាន ប្រគល់ជូនសាសនិកឥស្លាមខេត្តត្បូងឃ្មុំ ក្នុងឱកាសខែរ៉ម៉ាឌន ឆ្នាំ២០២៦

 


ត្បូងឃ្មុំ៖ នៅព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បានអញ្ជើញសំណេះសំណាលជាមួយគណៈអុីមាំខេត្ត អុីមាំស្រុក អុីមាំម៉ាស្ជិត និងនាយកគ្រូបង្រៀនខ្មែរឥស្លាមនៅខេត្តត្បូងឃ្មុំ និងបានប្រគល់ផ្លែល្មើចំនួន ៤,៤០០ គីឡូក្រាម ដែលជាព្រះរាជអំណោយដ៏ថ្លៃថ្លារបស់ ព្រះចៅ សាល់ម៉ាន ពិន អាប់ឌុលអាហ្ស៊ីស អាល់សាអ៊ូដ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ដែលបានផ្តល់ជូនតាមរយៈមជ្ឈមណ្ឌលសង្គ្រោះ និងជំនួយមនុស្សធម៌ស្តេចសាល់ម៉ាន (KSrelief) សម្រាប់ចែកជូនបងប្អូនសាសនិកឥស្លាមកម្ពុជា ក្នុងឱកាសបួសខែរ៉ម៉ាឌន ឆ្នាំ២០២៦ នេះ។

ក្នុងឱកាសមានមតិសំណេះសំណាល ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា សម្រាប់ខែបួសរ៉ាម៉ាឌនឆ្នាំ២០២៦នេះ ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត បានផ្តល់ជំនួយមនុស្សធម៌ផ្លែល្មើចំនួន ៣០តោនដល់កម្ពុជា ក្នុងនោះតាមរយៈមជ្ឈមណ្ឌលជួយសង្គ្រោះ និងមនុស្សធម៌របស់ ព្រះចៅ សាល់ម៉ាន ពិន អាប់ឌុលអាហ្ស៊ីស ព្រះមហាក្សត្រអារ៉ាប៊ីសាអូឌីត(KSRelief)ចំនួន ២៥តោន និងក្រសួងកិច្ចការឥស្លាមអារ៉ាប៊ីសាអូឌីត ចំនួន ៥តោន ខណៈឆ្នាំ២០២៥ កន្លងទៅក៏បានផ្តល់ជូនចំនួនដូចគ្នាផងដែរ។

ឯកឧត្តមទេសរដ្ឋមន្ត្រីបានបន្តថា ក្រៅពីផ្លែល្មើឆ្នាំ២០២៦នេះ អារ៉ាប៊ីសាអូឌីត ក៏បានផ្តល់អំណោយកញ្ចប់អាហារស្រាយបួសចំនួន ៨៨៥០ កញ្ចប់ ដល់សហគមន៍ឥស្លាមកម្ពុជាសម្រាប់ចែកជូនសាសនិកឥស្លាមនៅតាមបណ្តារាជធានី ខេត្តនានា ដែលទើបតែបានបញ្ចប់បេសកកម្មចែកនាពេលថ្មីៗនេះ។

ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានឲ្យដឹងផងដែរថា ផ្លែល្មើដែលជាព្រះរាជអំណោយសរុបចំនួន ៣០តោន គឺឯកឧត្តមបានចាត់តាំង តំណាងនាំយកប្រគល់ជូនដល់គណៈអ៉ីមាំខេត្តនៅទូទាំងប្រទេស ដើម្បីឲ្យបងប្អូនសាសនិកឥស្លាមនៅតាមបណ្តាខេត្តនីមួយៗ ទទួលបាននូវផ្លែល្មើសម្រាប់ប្រើប្រាស់ក្នុងពិធីស្រាយបួស នាខែរ៉ម៉ាឌនដ៏ពិសិដ្ឋនេះបានគ្រប់ៗគ្នា។

សូមបញ្ជាក់ថា យោងតាមរបាយការណ៍របស់ ឯកឧត្តម ម៉ូត យូសុះ អ៉ីម៉ាំខេត្តត្បូងឃ្មុំ បានឱ្យដឹងថា នៅទូទាំងខេត្តត្បូងឃ្មុំ មានបងប្អូនសាសនិកឥស្លាមរស់នៅចំនួន ១២៩ភូមិ មាន ២៧,៨៥៧គ្រួសារ ព្រមទាំងមានវិហារចំនួន ១២៥កន្លែង និងសូរ៉ាវចំនួន ២៧៩កន្លែង៕

















No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages