ក្នុងពិធីនោះដែរក៏មានការអញ្ជើញចូលរួមអមដំណើរដោយឯកឧត្តម លោកជំទាវ សមាជិករដ្ឋសភា សមាជិកព្រឹទ្ធសភា ឯកឧត្តម លោកជំទាវអ្នកតំណាងរាស្ត្រ ឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តមសមាជិកក្រុម ប្រឹក្សាខេត្ត អភិបាលរងខេត្ត អភិបាលរងក្រុង ស្រុកទាំង៨ ទូទាំងខេត្តកំពង់ឆ្នាំង និងគណៈអ៊ីម៉ាំខេត្ត លោកអភិបាល ស្រុកកំពង់ត្រឡាច ព្រមទាំងគណៈអ៊ីម៉ាំវិហារ (ហាកិម) លោកគ្រូ អ្នកគ្រូ បង្រៀនអក្សរសាស្ត្រឥស្លាម និងយុវជន សិស្សានុសិស្ស អាជ្ញាធរឃុំ អាជ្ញាធរភូមិ ប្រជាពលរដ្ឋ សរុបប្រមាណជាង ១.២០០ នាក់ ដែលបានអញ្ជើញចូលរួម។
ពិធីជួបជុំពិសាអាហារស្រាយបួសនេះ គឺជាព្រះរាជអំណោយ របស់ព្រះចៅ សាល់ម៉ាន ពិនអាប់ឌុលអាហ្សុីស អាល់សាអ៊ូដ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ដែលបានរៀបចំដោយ សមាគមបង្ហាញផ្លូវល្អនិងអភិវឌ្ឍន៍សង្គម សហការរៀបចំដោយគណៈចលនាសាសនិកឥស្លាមខេត្តកំពង់ឆ្នាំង និងគណៈអ៊ីមាំខេត្តកំពង់ឆ្នាំង។
ក្នុងកិច្ចអញ្ជើញមកដល់របស់គណៈអធិបតី លោក សាន់ យូអភិបាលរងខេត្តកំពង់ឆ្នាំង តំណាងឯកឧត្តមអភិបាលខេត្តកំពង់ឆ្នាំង បានមានមតិស្វាគមន៍ ហ្នឹងអានរបាយការណ៍ នៃអង្គពិធីជូនគណៈអធិបតី និងអង្គពិធី។
នាក្នុងឱកាសក្នុងពិធីពិអាហារស្រាយបួសនោះដែរ ឯកឧត្តមបណ្ឌិត ទេសរដ្ឋមន្ត្រី បានមានមតិសំណេះសំណាល ជាមួយ នឹងបងប្អូនប្រជាពលរដ្ឋសាសនិកឥស្លាម និងបានថ្លែងនូវអំណរគុណនិងដឹងគុណយ៉ាងជ្រាវជ្រៅបំផុតថ្វាយចំពោះព្រះចៅ សាលម៉ាន ពិនអាប់ឌុល អាហ្សុីស អាលសាអ៊ូដ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រ អារ៉ាប់ប៊ីសាអូឌីត ដែលបានផ្ដល់នូវជំនួយឧបត្ថម្ភ ជាកញ្ចប់អាហារស្រាយបួស មក ដល់បងប្អូនប្រជាពលរដ្ឋសាសនិកខ្មែឥស្លាមនៅកម្ពុជា។
ឯកឧត្តមបណ្ឌិត ក៏បានមានប្រសាសន៍បញ្ជាក់ថា ពិធីពិសាអាហារស្រាយបួសខែរ៉ាម៉ាឌន ថ្នាក់ជាតិនេះដែល រាជរដ្ឋា ភិបាលកម្ពុជា តែងតែរៀបចំជូនសាសនិកខ្មែរឥស្លាម ប្រមាណ ៦.៥០០នាក់ ជារៀងរាល់ឆ្នាំ តែត្រូវបានអាក់ខាននៅឆ្នាំនេះនឹងលើកពេលទៅរៀបចំនៅឆ្នាំក្រោយវិញដោយសារកម្ពុជាមានបញ្ហាជម្លោះព្រំដែនជាមួយប្រទេសជិតខាង។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានបន្តទៀតថា រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភា និងបន្តដឹកនាំដោយ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានខិតខំប្រឹង ប្រែង ដឹកនាំប្រទេសយ៉ាងខ្លាំងខ្លាធ្វើយ៉ាងណា ដើម្បីឲ្យប្រជា ពលរដ្ឋមានជីវភាពរស់នៅធូរធា សេដ្ឋកិច្ចមានការកើនឡើងបន្ថែមទៀត និងរក្សាបាននូវសុខសន្តិភាព ព្រមទាំងធ្វើឲ្យមានសុខដុមនីយកម្មជាតិសាស្ត្រនិងសាសនា ដោយគ្មានការរើស អើង ពូជសាសន៍និងជម្លោះសាសនាឡើយនៅក្នុងប្រទេសកម្ពុជាយើងនេះ៕


































No comments:
Post a Comment