www.sapormeankqpn.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Friday, March 6, 2026

ឯកឧត្តម អភិបាលខេត្តកំពង់ឆ្នាំង បានរំលឹកឱ្យអាជ្ញាធរមូល ដ្ឋាន និងសមត្ថកិច្ច តាមមូលដ្ឋទាំង៨ក្រុង ស្រុក ត្រូវពិនិត្យនិងទប់ស្កាត់ការដំឡើងតម្លៃប្រេងឥន្ធនៈ និងទំនិញខុសច្បាប់



កំពង់ឆ្នាំង÷ នៅព្រឹកថ្ងៃទី០៧ ខែមិនា ឆ្នាំ២០២៦ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង បានក្រើនរំលឹកដល់ថ្នាក់ដឹកនាំមន្ទីរជំនាញ សមត្ថកិច្ច ជាពិ សេសអាជ្ញាធរមូលដ្ឋានក្រុង ស្រុក ឃុំ សង្កាត់ ត្រូវយកចិត្តទុកដាក់តាមដាន និងទប់ស្កាត់ការដំឡើងតម្លៃប្រេងឥន្ធនៈនៅតាមស្ថានីយប្រេង ព្រមទាំងតម្លៃទំនិញទូទៅក្នុងខេត្ត និងមូល ដ្ឋានផ្ទាល់របស់ខ្លូនឱ្យបានយ៉ាងម៉ឺងម៉ាត់។

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានធ្វើការក្រើនរំលឹកបែបនេះ ក្នុងកិច្ចប្រជុំពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការត្រៀមទទួលវត្តមានថ្នាក់ដឹកនាំដែលនឹងអញ្ជើញមកបំពេញ ការងារនៅខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីអភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត អាជ្ញាធរក្រុង ស្រុក កងកម្លាំងទាំងបីប្រភេទ និងអ្នកពាក់ព័ន្ធជាច្រើននាក់។

ឯកឧត្តមអភិបាលខេត្ត បានគូសបញ្ជាក់ថា ត្រូវចាត់វិធានការរឹងមាំចំពោះអ្នកដែលផ្សព្វផ្សាយព័ត៌មានប្រឌិត ឬព័ត៌មានក្លែងក្លាយ ដែលអាចបង្កឱ្យមានផលប៉ះពាល់អវិជ្ជមានដល់ស្ថេរភាពសង្គម។

នៅក្នុងករណីមានជនណាឆ្លៀតឱកាសដំឡើងថ្លៃប្រេង ឥន្ធនៈ ឬតម្លៃទំនិញទូទៅ មិនស្របតាមតម្លៃ ទីផ្សារ ឬតម្លៃដែលបានកំណត់ដោយក្រសួងពាក់ព័ន្ធ ឯកឧត្តមបានបញ្ជាក់បន្ថែមទៀតថា សូមបងប្អូនប្រជាពលរដ្ឋជួយផ្តល់ព័ត៌មានមក ឯកឧត្តមអភិបាលខេត្ត ឬអាជ្ញាធរមូលដ្ឋានភ្លាមៗ ដើម្បីចាត់វិធានការសមស្រប។ 

លើសពីនេះ អាចផ្តល់ព័ត៌មានមកលោកប្រធានមន្ទីរពាណិជ្ជកម្មខេត្តតាមរយៈទូរស័ព្ទ០៩៧៧៩៧៧៣០៣។

ការក្រើនរំលឹកនេះ បង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់រដ្ឋបាលខេត្តកំពង់ឆ្នាំង ក្នុងការរក្សាស្ថិរភាពតម្លៃទំនិញ និងការពារផលប្រយោជន៍ប្រជាពលរដ្ឋ ពិសេសក្នុងបរិបទសេដ្ឋកិច្ចបច្ចុប្បន្ន៕



















No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages