www.sapormeankqpn.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Saturday, February 14, 2026

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អញ្ជើញចុះសួរសុខទុក្ខ គ្រួសារអតីតយុទ្ធជន ដែលរស់នៅក្នុងដីសម្បទានសង្គមកិច្ច ក្នុងស្រុកសាមគ្គីមានជ័យ

កំពង់ឆ្នាំង÷ នៅព្រឹកថ្ងៃទី៩ ខែកុម្ភះ ឆ្នាំ២០២៦ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និងជាប្រធានសមា គមអតីតយុវជនកម្ពុជាខេត្តកំពង់ឆ្នាំង បានអញ្ជើញចុះសួរ សុខទុក្ខ គ្រួសារអតីតយុវជន ដែលរស់នៅក្នុងដីសម្បទានសង្គមកិច្ច ស្ថិតនៅភូមិអូកាខុប ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

ក្នុងការអញ្ជើញចុះសួរសុខទុក្ខក៏មានការអញ្ជើញចូលរួមអម ដំណើរដោយ ឯកឧត្តម អ៊ុំ សុភា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង និងលោកប្រធានមន្ទីរសង្គមកិច្ចនិងអតីតយុវជនខេត្តកំពង់ឆ្នាំង លោកអភិបាលស្រុកសាមគ្គីមានជ័យ ព្រឹមទាំងក្រុមការងារ ថ្នាក់ឃុំនិ ងភូមិចូលរួមផងដែរ។

នាឱកាសនោះក្រុមគ្រួសារ អតីតយុវជន ដែលរស់នៅក្នុងដី សម្បទានសង្គមកិច្ច ក្នុងមួយគ្រួសារៗ ទទួលបានអំណោយជាគ្រឿងឧបភោគ បរិភោគ រួមនិងថវិកាមួយផងដែរ ដែលជា អំណោយដ៏ថ្លៃថ្លារបស់សម្ដេចអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង និងជាប្រធានសមាគមអតីតយុវជនកម្ពុជាខេត្តកំពង់ឆ្នាំង៕













No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages