www.sapormeankqpn.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Saturday, February 14, 2026

សាសនិកឥស្លាមកម្ពុជាជិត១ម៉ឺននាក់ ចូលរួមពិធីជួបជុំដើម្បីបួងសួងសុំសេចក្តីសុខសន្តិភាពលើពិភពលោក


ពិធីអ៊ិជទីម៉ាក ជួបជុំសាសនិកឥស្លាមដើម្បីបួងសួងសុំសេចក្តីសុខសន្តិភាពលើពិភពលោក ស្ថិតនៅវិហារឥស្លាម ភូមិទ្រាទី២ ឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ដែលមានប្រជាពលរដ្ឋសាសនិកឥស្លាមចូលរួមចំនួន ៩,៤២៩ នាក់ មកពីទូទាំង ២៥ រាជធានី ខេត្ត ក្រុង និងសាសនិកឥស្លាមបរទេស ចំនួន ៤៨ នាក់ មកពី ៩ប្រទេស នេះបើតាមការចុះផ្សាយតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងធម្មការនិងសាសនា នាថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦។


ពិធីនេះបានប្រព្រឹត្តទៅ ក្មុងរយះពេល៣ថ្ងៃ គឺថ្ងៃទី៦, ៧, ៨ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមបើកកមវិធីដោយ ឯកឧត្តម ឡាឡៃ រដ្ឋលេខាធិការ តំណាងរដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា ផងដែរ។

ពិធីនេះដំណើរការប្រកបទៅដោយរលូននិងល្អប្រសើរ ដោយ មានការយកទុកដាក់ខ្ពស់ សហការណ៍ពីអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់៕








No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages