www.sapormeankqpn.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Saturday, February 14, 2026

ឯកឧត្តម រ៉ូហ្វី អូស្មាន អញ្ជើញចុះជួបសំណេះសំណាល និងចែកអំណោយកញ្ចប់អាហារ ខែរ៉ម៉ាឌន ជូនបងប្អូនប្រជាពល រដ្ឋខ្មែរឥស្លាម ២០០ គ្រួសារ ក្នុងក្រុងកំពង់ឆ្នាំង

 


កំពង់ឆ្នាំង÷ នៅព្រឹកថ្ងៃទី១០ ខែកុម្ភះ ឆ្នាំ២០២៦ ឯកឧត្តម រ៉ូហ្វី អូស្មាន អនុប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា (CMDF) តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ប្រធានអង្គការ CMDF បានអញ្ជើញចុះជូបសំណេះសំណាល និងចែកកញ្ចប់អាហារសម្រាប់ខែរ៉ាម៉ាឌននាពេលខាងមុខ ចំនួន ២០០ កញ្ចប់ ជូនបងប្អូនសាសនិកខ្មែរឥស្លាម ដែលស្ថិតនៅភូមិ​ទី៤​ ក្នុងសង្កាត់ខ្សាម​ ក្រុងកំពង់ ឆ្នាំង ខេត្តកំពង់ឆ្នាំង។

ក្នុងពិធីជួបសំណេះសំណាលនោះដែរក៏មានការអញ្ជើញចូល រួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ លោកជំទាវអ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំង ឯកឧត្តមសមាជិកក្រុមប្រឹក្សាខេត្ត លោកអភិបាលរងខេត អភិបាលរងក្រុង ស្រុក ព្រមទាំងអាជ្ញាធរឃុំ ភូមិ ចូលរួមផងដែរ។

អំណោយដែលបងប្អូនប្រជាពលរដ្ឋសាសនិកខ្មែរឥស្លាម ទទួលបាន ជាគ្រឿងឧបភោគបរិភោគសម្រាប់ខែរ៉ម៉ាឌនខាងមុខ ជាជំនួយឧបត្ថមបានមកពី អង្គការ Hasene ប្រទេសអាល្លឺម៉ង់ តាមរយៈអង្គការCMDF។

គួរបញ្ជាក់ផងដែរថា អង្គការអន្តរជាតិ HASENE បាននឹងកំពុងធ្វើកិច្ចសហប្រតិបត្តិការជិត ១០០ ប្រទេស ក្នុងនោះក៏មានកម្ពុជាផងដែរ ដែលបានផ្តល់ជំនួយជាច្រើន ដូចជា ជំនួយសង្គ្រោះបន្ទាន់ ជំនួយកញ្ចប់អាហារខែរ៉ាម៉ាឌន ជំនួយគោគួរពាន គម្រោងជំនួយបរិច្ចាគ ចិញ្ចឹមកុមារកំព្រា ផ្តល់អាហារូបករណ៍ សាងសង់ផ្ទះជូនជនក្រីក្រ និងផ្តល់គោចិញ្ចឹម ជាដើម ដែលគិតជា ថវិកាសរុប ប្រមាណជាង ២លានដុល្លារអាមេរិក៕

















No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages