www.sapormeankqpn.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Saturday, September 19, 2026

សាធារណជន រិះគន់សកម្មភាពរថយន្តដឹកខ្សាច់បើកគេចវៀងស្ថានីយ៍ជញ្ជីងថ្នល់ទទឹងក្នុងខេត្តត្បូងឃុំ សង្ស័យមានការពាក់ព័ន្ធផលប្រយោជន៍ជាប្រព័ន្ធ

 


ខេត្តត្បូងឃុំ៖ សាធារណជន និងអ្នកធ្វើដំណើរកំពុងបង្ហាញការងឿងឆ្ងល់ និងដាក់ការសង្ស័យយ៉ាងខ្លាំងចំពោះភាពមិនប្រក្រតីនៃសកម្មភាពរថយន្តដឹកខ្សាច់ខ្នាតធំជាច្រើនគ្រឿង ដែលតែងតែបើកគេចវៀងការត្រួតពិនិត្យទម្ងន់នៅស្ថានីយ៍ជញ្ជីងថ្នល់ទទឹង ស្ថិតក្នុងឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃុំ ដោយគ្មានការទប់ស្កាត់ ឬបង្ក្រាបពីសមត្ថកិច្ចជំនាញ។បើ

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ និងមហាជនបានឱ្យដឹងថា ក្រុមរថយន្តដឹកខ្សាច់ទាំងនោះបានប្រើប្រាស់ល្បិចកលយ៉ាងរលូន ដោយធ្វើចរាចរណ៍តាមបណ្តោយផ្លូវជាតិលេខ៧ រួចបត់វៀងស្ថានីយ៍តាមផ្លូវជាតិលេខ១១ និងបន្តចូលតាមផ្លូវលំត្រង់ចំណុចផ្ទះសំណាក់៩៩ មុននឹងបើកចេញទៅផ្លូវជាតិលេខ៧វិញតាមផ្លូវលំមួយខ្សែទៀតក្បែរផ្ទះសំណាក់នាគពីរ ដែលមានទីតាំងហួសពីស្ថានីយ៍ជញ្ជីងថ្នល់ទទឹងក្នុងចម្ងាយមិនដល់១០០ម៉ែត្រផង។ សកម្មភាពដឹកជញ្ជូន និងការបើកវៀងគេចពីភ្នែកសមត្ថកិច្ចនេះ ត្រូវបានគេកត់សម្គាល់ឃើញកើតមានឡើងចាប់ពីម៉ោង០៤ទៀបភ្លឺរហូតដល់ល្ងាចជាប្រចាំ ដោយបំពានយ៉ាងច្បាស់ទៅនឹងច្បាប់ស្តីពីផ្លូវថ្នល់។

ភាពអសកម្ម និងការបណ្តែតបណ្តោយឱ្យមានរថយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់បើកគេចវៀងបែបនេះ បានធ្វើឱ្យមហាជនដាក់ការសង្ស័យថា តើមានការពាក់ព័ន្ធ ឬការបើកដៃពីសំណាក់ លោក ចក្រា វុធ ប្រធានស្ថានីយ៍ជញ្ជីងថ្នល់ទទឹង ឬយ៉ាងណា ទើបបានជាគ្មានវិធានការផ្លូវច្បាប់តឹងរ៉ឹងណាមួយទាល់តែសោះ។

ទាក់ទងនឹងការលើកឡើង និងមន្ទិលសង្ស័យខាងលើ នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦ ក្រុមការងារសារព័ត៌មានយើងបានទាក់ទងសុំការបំភ្លឺពី លោក ចក្រា វុធ ប្រធានស្ថានីយ៍ជញ្ជីងថ្នល់ទទឹង។

ជាការឆ្លើយតប លោក ចក្រា វុធ បានបង្ហាញការភ្ញាក់ផ្អើល និងបញ្ជាក់ថា លោកទើបតែទទួលបានការខលចូលសួរនាំពីអ្នកសារព័ត៌មានជាបន្តបន្ទាប់ជុំវិញករណីនេះ។ ទោះជាយ៉ាងណា លោកប្រធានស្ថានីយ៍រូបនេះមិនទាន់បានបកស្រាយលម្អិត ឬឆ្លើយតបយ៉ាងណាចំពោះការសង្ស័យជុំវិញសកម្មភាពរថយន្តវៀងគេចស្ថានីយ៍នោះឡើយ ដោយលោកបានត្រឹមតែប្រាប់ឱ្យអ្នកសារព័ត៌មានណាត់ជួបផ្ទាល់ដើម្បីនិយាយគ្នាច្បាស់លាស់ជាងនេះ។

ជុំវិញបញ្ហានេះ មហាជន និងអ្នកធ្វើដំណើរប្រចាំថ្ងៃ សូមអំពាវនាវយ៉ាងទទូច និងទាមទារឱ្យ ឯកឧត្តម អភិបាលខេត្តត្បូងឃ្មុំ រួមទាំងលោក គី ដាណារិទ្ធ ប្រធានមន្ទីរសាធារណៈនិងដឹកជញ្ជូនខេត្តត្បូងឃ្មុំ ជាពិសេស ឯកឧត្ដម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន មេត្តាចាត់មន្ត្រីជំនាញអធិការកិច្ចចុះត្រួតពិនិត្យ និងដាក់វិធានការផ្លូវច្បាប់យ៉ាងតឹងរ៉ឹងជាបន្ទាន់ ដើម្បីទប់ស្កាត់អំពើពុករលួយទ្រង់ទ្រាយតូចនៅនឹងកន្លែង ការពារហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់កុំឱ្យរងការខូចខាតមុនអាយុកាល និងធានាបាននូវការអនុវត្តច្បាប់ដោយតម្លាភាព និងគ្មានការលើកលែង៕










No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages