នារសៀលថ្ងៃសៅរ៍ ទី៦ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញជាអធិបតី ពិធីបើកការប្រកួតបាល់ទាត់ពានរង្វាន់ SOCCER LEAGUE លើកទី៩ ឆ្នាំ២០២៦ នៅកីឡដ្ឋានវិសាខា។
ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពានរង្វាន់ SOCCER LEAGUE លើកទី៩ ឆ្នាំ២០២៦ នេះ មានក្រុមកីឡាករចូលរួមប្រគួតសរុបចំនួន ៦៤ក្រុម ហើយព្រឹត្តិការណ៍នេះត្រូវបាន រៀបចំការ រៀបចំឡើងក្រោមមូលបទ “សាមគ្គីភាព ជាតិរឹងមាំ” ដែលជាមូលបទមានអត្ថន័យយ៉ាងជ្រាលជ្រៅ បង្ហាញពីស្មារតីសាមគ្គីជាតិ និងការយកចិត្តទុកដាក់ខ្ពស់ ក្នុងការរួមចំណែកក្នុងការការពារជាតិ មាតុភូមិ ជាពិសេសការគាំទ្រចំពោះវីរៈកងទ័ពជួរ មុខដែលបានកំពុងបំពេញបេសកកម្មនៅតាមបន្ទាត់ព្រំដែន ព្រម ទាំងជាការជំរុញទឹកចិត្តយុវជនឱ្យចូលរួមការងារសង្គម តាម រយៈវិស័យកីឡា៕











No comments:
Post a Comment