www.sapormeankqpn.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Thursday, June 4, 2026

ក្រោមការយកចិត្តទុកដាក់ ពីប្រមុខរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំខេត្ត ស្រុក បានដឹកនាំក្រុមការងារចុះចែកប័ណ្ណកម្មសិទ្ធិដីធ្លី តាមខ្នងផ្ទះជូនបងប្អូនប្រជាពលរដ្ឋចំនួន៣ភូមិ ក្នុងឃុំដា ស្រុកកំពង់លែង

កំពង់ឆ្នាំង÷ ដោយមានការយល់ចិត្តទុកដាក់ខ្ពស់ ពីប្រមុខរាជ រដ្ឋាភិបាល និងការទទួលខុសត្រូវ ពីអាជ្ញាធរខេត្ត រួមនឹងមន្ទីរសុរិយោដីខេត្ត ថ្នាក់ដឹកនាំស្រុក លោក សាន់ យូ អភិបាលរង ខេត្តកំពង់ឆ្នាំង បានអញ្ជើញដឹកនាំក្រុមការងារ អមដំណើរដោយលោក អេង  ស្រស់វណ្ណៈ អភិបាលរងស្រុកកំពង់លែង លោក ណន រ៉ូប៊ែ ជំទប់ទី១ ឃុំដារ រួមនិងក្រុមការងារបាននាំយកប័ណ្ណកម្មសិទ្ធិដីធ្លី ដែលបានផលិតរួច ជូនទៅដល់ប្រជា ពលរដ្ឋ ដល់លំនៅដ្ឋាន ស្ថិតនៅភូមិប្រាសាទ ក្នុងឃុំដា ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦។


ក្នុងឱកាសនោះដែរលោកអភិបាលរងខេត្ត បានថ្លែបញ្ជាក់ជូនទៅដល់បងប្អូនប្រជាពលរដ្ឋ ឲ្យបានដឹងថា អត្ថប្រយោជន៍របស់បណ្ណកម្មសិទ្ធិដីធ្លី គឺជាការផ្តល់បណ្ណកម្មសិទ្ធិ (វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ) ជូនប្រជាពលរដ្ឋ គឺជាការចូលរួមធានាសុវត្ថិភាពនៃការកាន់កាប់ដីដោយស្រាបច្បាប់ និងបញ្ចៀសវិវាទការទំនាស់ផ្សេងៗ ដែលនាំឲ្យមានភាពច្របូកច្របល់នៅលើទីតាំងដីដែលស្របច្បាប់ និងបានលើកតម្លៃសេដ្ឋកិច្ចនៃដី និងបង្កើតជាទុនសម្រាប់ការអភិវឌ្ឍទៀតផង។

សូមរំលឹកថាកាលពីព្រឹកថ្ងៃដដែល បងប្អូនវ្រជាពលរដ្ឋចំនួនបីភូមិ ភូមិប្រាសាទ ភូមិគុយ ភូមិជ្រលង នៅក្នុងឃុំដារ នេះបានទទួលប័ណ្ណកម្មសិទ្ធិដីធ្លី ចំនួន ៧៤៧ប័ណ្ណ ពីអាជ្ញាធរស្រុក និងមន្ត្រីនៃមន្ទីរសុរិយោដីខេត្តកំពង់ឆ្នាំងផងដែរ។

បងប្អូនប្រជាពលរដ្ឋ ទូទាំងឃុំដា បានសំដែងនូវការអរគុណនិងដឹងគុណបំផុត នូវការផ្ដល់ជូននូវប័ណ្ណកម្មសិទ្ធិដីធ្លី ជូន ចំពោះពួកគាត់ ដោយការលើកឡើងព្រមគ្នា ប្រជាពលរដ្ឋទាំងបីភូមិ ក្នុងឃុំដា បានលើកឡើងកោតសរសើរចំពោះប្រមុខរាជរដ្ឋាភិបាល ក្នុងនាមបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅជាង ៤០ ឆ្នាំ មកហើយ ទើបតែពេលនេះ ទទួលបានបានកម្មសិទ្ធិស្របច្បាប់ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ របស់សម្ដេចមហាបរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕















No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages