កំពង់ឆ្នាំង÷ គណៈអ៊ីម៉ាំព្រះវិហារឥស្លាម (ហាកឹម) រូមនិងគណៈកម្មាធិការវិហារ សូមថ្លែងអំណរគុណ ចំពោះលោកមេធាវី វណ្ណ ចន្ថា ដែលបានជួយឧបត្ថម្ភថវិកា ផ្ទាល់ខ្លួន ចំនួន ១៥ ម៉ឺនរៀល ក្រោយពីបានដឹងដំណឹងនូវការខ្វះខាតរបស់សហគមន៍ ក្នុងការធ្វើរបងដីផ្នូរ ក្នុងសហគមន៍របស់វិហារឥស្លាម ភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង។
គូបញ្ជាក់ថា ទីតាំងដីផ្នូរនេះ កកើតចាប់តាំងពីជំនាន់សម័យសង្គមរាស្ត្រនិយម ជំនាន់សម្ដេចតា នរោត្តម សីហនុ ដល់សម័យ៧៩ រហូតមកទល់សព្វថ្ងៃនេះ ដែលជំនាន់សម័យដើមក្រោមការដឹកនាំរបស់លោកតា សឹម យ៉ើ ជាគណៈដឹកនាំអ៊ីម៉ាំវិហារ (ហាកឹម) លោកតា ពេលនោះគាត់ក៏ជាសមាជិករបស់ក្រុមការងាររណសិរ្សសង្គ្រោះជាតិរបស់គណបក្សប្រជាជនកម្ពុជាដែរ។ ដោយហេតុថា ចាស់ព្រឹទ្ធាចារ្យនិងគណៈកម្មា ធិការវិហារ បានរៀបចំធ្វើជារបងនេះឡើងវិញគឺ ដើម្បីការពារសម្រាប់សត្វពាហនៈផ្សេងៗ ដើរជាន់លើធ្នូ និងលាមូកសត្វផ្សេងៗ ជាហេតុមានការប៉ះពាល់ទៅលើផ្នែកមាគ៌ានៃសាសនា និងដោយពេលខ្លះមានបងប្អូនអ្នកធ្វើដំណើរមិនដឹងថាទីតាំងនេះជាកន្លែងដីផ្លូវ មានអ្នកមកបន្ទោបង់តូចៗ អញ្ចឹងហើយបានជាព្រឹទ្ធាចារ្យ គណៈកម្មាធិការរព្រះវិហារ ធ្វើរបងនេះឡើងវិញ។ ក៏សូមបញ្ជាក់ទៀតថា សហគមន៍ទីតាំងដីផ្នូរឥស្លាម ភូមិចុងកោះ មានទីតាំងដីផ្នូរចំនួន២កន្លែង ១ ភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង និងទី២ ស្ថិតនៅក្នុងភូមិទី៧ ក្នុងសង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង។ ចំណុចទីតាំងដីផ្នូរទីតាំងទី២ បានបង្កើតឡើងនៅជំនាន់សម័យគណៈអ៊ីម៉ាំវិហារ លោកហាកឹម ម៉ាន កូប ក្នុងឆ្នាំ ៩០ជាង ដែលបានការស្នើសុំពីអាជ្ញាធរឃុំខ្សាម សម័យនោះមានលោកតា ហេល ជាមេឃុំ ។ ប្រវត្តិសាវតាទីតាំងដីផ្នូររបស់សហគមន៍ឥស្លាម ខាងលើនេះ គឺយោងតាម ចាស់ព្រឹទ្ធាចារ្យនិងគណៈកម្មកា រអាចារ្យព្រះវិហារបានឱ្យដឹង។
🙏គណៈអ៊ីម៉ាំវិហារ គណៈកម្មការ អាជ្ញាធរភូមិ តំណាងឥស្លាម បងប្អូនសាសនិកឥស្លាម និង ចាស់ព្រឹទ្ធាចារ្យ ក្នុងសហគមន៍គ្រប់គ្រងដីផ្នូរ សូមថ្លែង អំណរគុណ ចំពោះលោកមេធាវី វណ្ណ ចន្ថា យើងខ្ញុំទាំងអស់គ្នា សុំការប្រទានពរ ពីព្រះអុលឡោះជាម្ចាស់ សូមផ្ដល់នូវពរជ័យ ព្រមទាំងក្រុមគ្រួសារ ទទួលបាននូវសេចក្ដីសុខ សុភមង្គល 🤲🤲🤲 និងទទួលបានពុទ្ធពរទាំង៤ប្រការគឺ អាយុវណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀង ឃ្លាតឡើយ🙏🙏🙏៕ ថ្ងៃទី២១ មិថុនា ២០២៦










No comments:
Post a Comment