កំពង់ឆ្នាំ÷ នាព្រឹកថ្ងៃពុធ ទី១៧ ខែមិថុនា ឆ្នាំ២០២៦ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានរៀបចំប្រារព្ធពិធីបុណ្យចម្រើនព្រះជន្ម វស្សា សម្តេចព្រះមហាក្សត្រីនរោត្តម មុនិនាថ សីហនុ ព្រះវររា ជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា គម្រប់ខួប ៩០ ព្រះវស្សា យាងចូល៩១ព្រះវស្សា ក្រោមអធិបតីភាពឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ប្រធានគណកម្មាធិកសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង និងឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ កែ ច័ន្ទមុនី អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង នៅបរិវេណសាលាខេត្តកំពង់ឆ្នាំង ព្រមទាំងមានអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកន៊នាំសមាជិក សមាជិកាសាខា និងមន្រ្តីរាជការជាច្រើនរូបចូលរូមផងដែរ។
ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ប្រធានគណៈកម្មាធិកាសាខាកាក បាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង និងជាអភិបាលខេត្តកំពង់ ឆ្នាំង បានអាននូវព្រះរាជសារថ្វាយព្រះពរសម្តេចព្រះមហាក្ស ត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រ ធានកិត្តិយសកាកបាទក្រហមកម្ពុជា ក្នុងឱកាសព្រះរាជពិធី ចម្រើនព្រះជន្មវស្សា៩០ព្រះវស្សា យាងចូល៩១ព្រះវស្សា។
ទូលព្រះបង្គំយើងទាំងអស់គ្នាជាកូនចៅ ចៅទួតរបស់ព្រះអង្គ សូមសំដែងនូវការគោរព និងចងចាំគ្មានថ្ងៃបំភ្លេចបានចំពោះព្រះរាជសកម្មភាពសម្ដេចម៉ែ សម្ដេចយាយជាអម្ចាស់ ក្នុងព្រះ រាជបេសកកម្មបម្រើប្រទេសជាតិមាតុភូមិ ក្នុងវិស័យមនុស្ស ធម៌ ព្រមទាំងបានបួងសួងថ្វាយព្រះពរជ័យមហាប្រសើរដល់សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាអម្ចាស់ជីវិតលើត្បូង ជាទីសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គមានព្រះរាជសុខភាពល្អបរិបូរណ៌ ព្រះកាយពលមាំមួន ព្រះជន្មយឺនយូរ ជាងរយព្រះ វស្សា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់របស់ប្រជារាស្ត្រ ជាកូន ចៅ ចៅទួតរបស់ព្រះអង្គតរៀងទៅ។
ឆ្លៀតក្នុងវរោកាសដ៏មហានក្ខត្តឫក្សថ្លៃថ្លានេះ សូមព្រះបរមរាជានុញ្ញាតថ្វាយនូវ កតញ្ញូតាធម៌ និងកតវេទិតាធម៌យ៉ាងជ្រាលមជ្រៅបំផុតថ្វាយ សម្តេចម៉ែ ដែលបានចំណាយព្រះកាយ ពល និងព្រះបញ្ញាញាណ លើកស្ទួយវិស័យអប់រំសិក្សា ធិការ សុខុមាលភាព សង្គមកិច្ច ព្រះពុទ្ធសាសនា និងសុខដុមរមនាសង្គម ប្រកបដោយទសពិធ រាជធម៌ចំពោះជាតិមាតុភូមិ និងប្រជារាស្ត្រ ដើម្បីបុព្វហេតុជាតិ សាសនា មាតុភូមិជាទីស្នេហា ជាពិសេសព្រះរាជ បេសកកម្មដ៏មហាថ្លៃថ្លាក្នុងការដង្ហែ «ព្រះករុណាព្រះបរមរតនកោដ្ឋ» ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងការ បំពេញព្រះរាជបូជនីយកិច្ចទាមទារឯករាជ្យ និងព្រះរាជសកម្មភាពមនុស្សធម៌ សម្រាប់ប្រជានុរាស្ត្រជាកូន ជាចៅ ចៅទួត របស់ព្រះអង្គ ជាដរាបតរៀងទៅ។
ឯកឧត្តមបានបន្តទៀតថា ដោយមានការយកចិត្តទុក្ខដាក់ពី សំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៉ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែគិតពីសុខទុក្ខ និងការលំ បាករបស់បងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស សំខាន់បង ប្អូនជាជនក្រីក្រ ជនងាយរងគ្រោះ ជនចាស់ជរា អ្នកផ្ទុកមេ រោគអេដស៍ និងទុរគ៌តជននានា និងបានពាំនាំមកនូវការផ្តាំផ្ញើសួរសុខទុក្ខ ព្រមទាំងលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋឲ្យខិតខំថែទាំសុខភាព និងប្រកបរបរចិញ្ចឹមជីវិតតាមលទ្ធភាពដែលអាចធ្វើទៅបាន។
នៅក្នុងឱកាសដ៍វិសេសថ្លៃថ្លា នៃព្រះរាជពិធីបុណ្យចម្រើព្រះ ជន្មវស្សា នាឱកាសនេះ គណកម្មាធិការសាខាកាកបាទ ក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង បានរៀបចំចែកនូវអំណោយជូនដល់បងប្អូនប្រជាពលរដ្ឋគ្រួសារទីទាល់ក្រ មានជីវភាពលំបាក ចំនួន៦៥គ្រួសារ និង ចែកអំណោយដល់មណ្ឌលកុមារកំព្រាខេត្តកំពង់ឆ្នាំងចំនួន១៦នាក់ និង កុមាភាសសឹកចំនួន១០នាក់ ផងដែរ៕













No comments:
Post a Comment