ភ្នំពេញ៖ នគរបាលខេត្តកំពត កងរាជអាវុធហត្ថខេត្តកំពត និងអ្នកទទួលផលចោរកម្ម សរុបចំនួន៥៤នាក់ ក្នុងសំណុំរឿងលួចវត្ថុតាងក្នុងកាស៉ីណូ នៅព្រែកចាក ពាក់ព័ន្ធបទល្មើស Online Scams ត្រូវបានតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់ជាផ្លូវការ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦នេះ។
សេចក្ដីរាយការណ៍ពីអ្នកនាំពាក្យតំណាងអយ្យការអមសាលា ដំបូងរាជធានីភ្នំពេញ ក្នុងសំណុំរឿងដែលត្រូវបានបញ្ជូនមកពីខេត្តកំពត ត្រូវបានតំណាងអយ្យការអមសាលាដំបូងចោទ ប្រកាន់ តាមរយៈដីកាបញ្ជូនរឿងឲ្យស៊េីបសួរពីបទផ្តេីមគំនិត សមគំនិត ក្នុងបទលួចដោយមានស្ថានទម្ងន់ទោស និងបទ លុបបំបាត់ភស្តុតាង បទលួចដោយមានស្ថានទម្ងន់ទោស និងបទលុបបំបាត់ភស្តុតាង និងបទទទួលផលចោរកម្ម តាមបញ្ញាត្តិ មាត្រា២៨ មាត្រា២៩ មាត្រា៣៥៣ មាត្រា៣៥៧ មាត្រា៣៩៩ មាត្រា៤០០ និងមាត្រា៥៣៣ នៃក្រមព្រហ្មទណ្ឌ។
សូមរំលឹកថា នគរបាល និងអាវុធហត្ថខេត្តកំពត ដែលត្រូវបានចាប់ខ្លួន និងតំណាងអយ្យការចោទប្រកាន់ បន្ទាប់ពីពួក គេរួមគំនិតគ្នាចូលលួចយកវត្ថុតាងដែលបម្រើឲ្យសកម្មភាពប្រព្រឹត្តបទល្មើស Online Scams នៅទីតាំងដែលពួកគេយាមកាមក្រោយពីបង្ក្រាប ក្នុងអគារកាស៉ីណូមួយរបស់អតីតឧកញ៉ា លី គួង នៅព្រំដែនព្រែកចាក ខេត្តកំពតុ៕








No comments:
Post a Comment