www.sapormeankqpn.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Wednesday, May 27, 2026

លោក ម៉ៅ ច័ន្ទមធុរិទ្ធ ពិតជាបានចាប់ខ្លួនមន្ត្រី​នគរបាល និងមន្ត្រីអាវុធហត្ថជាង ៣០នាក់ ដែលលួចសម្ភារៈពីបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scam)

ស្នងការ​ខេត្តកំពត លោក ម៉ៅ ច័ន្ទមធុរិទ្ធ បានអះអាងថាពិត ជាបានចាប់ខ្លួនមន្ត្រី​នគរបាលខេត្តកំពត និងមន្ត្រីអាវុធហត្ថសរុបជាង ៣០នាក់ មែន ដែលពួកគេបានគប់គិតគ្នា លួច សម្ភារៈដែលដកហូតបានពីការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scam) នៅកាស៊ីណូ​នៅច្រកព្រែកចាក។ 

លោក ម៉ៅ ច័ន្ទមធុរិទ្ធ ប្រាប់អ្នកសារព័ត៌មានថា ​ពួកគាត់គប់ គិតគ្នាជាមួយ ខាងកងរាជអាវុធហត្ថ ចុះទៅយកសម្ភារដែលបានបិទខ្ទប់ពីការបង្ក្រាប លោកបានបន្តទៀតថា កម្លាំងជំនាញកំពុងធ្វើការបន្តតាមនីតិវិធីច្បាប់។

មន្ត្រីដែលត្រូវបានចាប់ខ្លួន មាន​ទាំងស្នងការរង​ខេត្ត​​, អធិការនគរបាល, អធិ​ការរង, មេបញ្ជាការវរការពារព្រំដែន, មន្រ្តី​នគរបាល និងមន្រ្តីអាវុធហត្ថ។

ទោះយ៉ាងណាមហាជននិងអ្នកតាមដានកំពុងតែចង់ឃើញមុខក្រុមមន្ត្រីប្រព្រឹត្តអំពើលួចទាំងអស់នោះ ឱ្យបានឆាប់ៗបំផុត៕







No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages