កំពង់ឆ្នាំង÷ នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ លោក ពេជ្រ កែវមុនី អភិបាលរងខេត្តកំពង់ឆ្នាំង តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ស៊ុន សុវណ្ណារិទិ្ធ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់មុខតំណែងជានាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង និងថ្នាក់ដឹកនាំការិយាល័យជំនាញ នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង ដោយមានការចូលពីលោក លោកស្រី ថ្នាក់ដឹកនាំមន្ទីរ និងមន្ត្រីក្រោមឱវាទ សរុបចំនួន៦៣នាក់។
ក្នុងឱកាសថ្លែងសំណេះសំណាលក្នុងពិធីប្រកាសចូលកាន់មុខតំណែងរបស់ មន្ត្រីខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង លោក ពេជ្រ កែវមុនី អភិបាលរងខេត្តកំពង់ឆ្នាំង ÷ បានមាន ប្រសាសន៍លើកឡើង ករណីពាក់ព័ន្ធពីសំណាក់សមត្ថកិច្ច ឬ មន្ត្រី អាជ្ញាធរ នូវសកម្មភាពឈូសឆាយ ទន្ទ្រានព្រៃលិចទឹកខុសច្បាប់ នឹងទទួលរងវិធានការធ្ងន់ធ្ងរបំផុត ដោយមិនអាចលើកលែងបាន ពីសំណាញ់ច្បាប់៕














No comments:
Post a Comment