www.sapormeankqpn.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Wednesday, April 1, 2026

ឯកឧត្ដម​ រដ្ឋមន្រ្តី​ក្រសួងព័ត៌មាន នឹង​ ឯកឧត្ដម​ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមគ្នាផ្សព្វផ្សាយស្ថានភាពទេសចរណ៍កម្ពុជា នៅក្នុងបរិបទតំបន់ និងពិភពលោក ដែលមានភាពមិនប្រាកដប្រជា ប្រែប្រួលឆាប់រហ័ស និងព័ត៌មានក្លែងក្លាយ
























ភ្នំពេញ៖ ឯកឧត្ដម​ នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅរសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីភាពក្នុងពិធីផ្សព្វផ្សាយស្ថានភាពទេសចរណ៍កម្ពុជា នៅក្នុងបរិបទតំបន់ និងពិភពលោក ដែលមានភាពមិនប្រាកដប្រជា ប្រែប្រួលឆាប់រហ័ស និងព័ត៌មានក្លែងក្លាយ។


ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោក ជំទាវ ជា រដ្ឋលេខាធិកា អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គលេ ខាធិការដ្ឋាន អគ្គនាយិកា ព្រមទាំងថ្នាក់ដឹកនាំក្រសួងព័ត៌មាន ក្រសួងទេសចរណ៍ សមាគមសារព័ត៌មាន និងអ្នកសារព័ត៌ មានជាច្រើនរយនាក់ចូលរូមផងដែរ។

នាឱកាសនោះដែរ ឯកឧត្ដម​រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូស បញ្ជាក់ថា ព័ត៌មានពិត ជាគ្រឹះនៃទំនុកចិត្តអន្តរជាតិ៖ ពេលដែលពិភពលោកឃើញព័ត៌មានពិតអំពីកម្ពុជា ពួកគេនឹងឃើញប្រទេសមួយដែលមានសន្តិភាព មានស្ថិរភាព និងមាន ឱកាសនេះជាមូលដ្ឋានសម្រាប់ ការទាក់ទាញវិនិយោគ និងទេសចរណ៍។

បន្ថែមពីនេះ ឯកឧត្ដម​រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបន្តថា ការពារព័ត៌មាន គឺការពារវិស័យទេសចរណ៍៖ ក្នុងសម័យបច្ចុប្បន្ន មុនភ្ញៀវទេសចរមកដល់ ប្រទេសណាមួយពួកគេធ្វើដំណើរតាមព័ត៌មាន មុន។ ប្រសិនបើព័ត៌មានមិនពិតត្រូវបានផ្សព្វផ្សាយ វា អាចបំផ្លាញការសម្រេចចិត្តរបស់ពួកគេ។ ប៉ុន្តែប្រសិនបើយើងផ្សព្វផ្សាយការពិតអំពីភាពស្រស់ស្អាត វប្ប ធម៌ និងសុវត្ថិភាពរបស់កម្ពុជា នោះវានឹងក្លាយជាកម្លាំងទាក់ទាញដ៏ខ្លាំង។

ឯកឧត្ដម​រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានលើកឡើងថា ព័ត៌មាន និងទេសចរណ៍ គឺជារឿងតែមួយក្នុងសម័យឌីជីថល នៅសម័យបច្ចុប្បន្ន មុននឹងភ្ញៀវទេសចរមកដល់ប្រទេសណាមួយពួកគេបានឃើញប្រទេសនោះតាមរយៈព័ត៌មានរួចហើយ បើព័ត៌ មាន អវិជ្ជមានត្រូវបានបំផ្លើសនោះទេសចរណ៍នឹងរងផលប៉ះ ពាល់ ប៉ុន្តែបើព័ត៌មានវិជ្ជមានត្រូវបានផ្សព្វផ្សាយដោយការពិតនោះវានឹងក្លាយជាផ្លូវសម្រាប់ការទាក់ទា ពិភពលោក ដូច្នេះ ការការពារព័ត៌មានពិត គឺជាការការពវិស័យទេសចរណ៍ នៅ ក្នុងសម័យបណ្តាញសង្គម មនុស្សម្នាក់ៗមានតួនាទីដូចជាមជ្ឈមណ្ឌល ផ្សព្វផ្សាយតូចមួយ រាល់ការចែករំលែកមួយ អាចក្លាយជាការជួយកសាង ឬបំផ្លាញរូបភាពប្រទេស។

ចំណែក ឯកឧត្ដម រដ្ឋមន្ត្រី ហួត ហាក់ បានថ្លែងអរគុណដល់ក្រសួងព័ត៌មាន ព្រមទាំងអ្នកសារព័ត៌មាន និងអ្នកមានឥទ្ធិ ពលលើបណ្តាញសង្គមដែលបានចូលរួមចំណែកយ៉ាងសកម្មផ្សព្វផ្សាយព័ត៌មានល្អៗជាច្រើនពីគោលដៅទេសចរណ៍នានា នៅទូទាំងប្រទេស ដើម្បីទាក់ទាញភ្ញៀវទេសចរ។

ឯកឧត្ដម​ ហួត ហាក់ បានគូសបញ្ជាក់ថា វិស័យទេសចរណ៍ និងព័ត៌មាន គឺមិនអាចខ្វះគ្នាបាននោះទេ ដូច្នេះ វិស័យទេសចរណ៍ គឺខ្វះព័ត៌មាន មិនបានជាដាច់ខាត ត្រង់ចំណុចបើក្រសួងព័ត៌មាន និងក្រសួងទេសចរណ៍ រួមគ្នាឱ្យកាន់តែសកម្មបន្ថែមទៀត នឹងផ្តល់តម្លៃយ៉ាងខ្ពស់សម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកម្ពុជា និយាយជារួម និងរួមចំណែកអភិវឌ្ឍន៍វិស័យទេសចរណ៍នៅកម្ពុជាបន្ថែមទៀតផងដែរ៕

No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages