www.sapormeankqpn.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Sunday, March 29, 2026

សិស្សម្នាក់របស់កម្ពុជា ក្នុងចំណោមសិស្សបរទេស ចំនួន៧ ប្រទេស បានជាប់ជ័យលាភីលេខ១ ក្នុងការប្រកួតប្រជែងនិយាយជាសាធារណៈ ជាភាសាអង់គ្លេស លើប្រធានបទដើម្បីការពារបរិស្ថាន របស់សាលាភាសាអង់គ្លេសហូបវីលេចសិនធើ គម្រោងសហគមន៍ភូមិនៃក្ដីសង្ឃឹម ខេត្តកំពង់ស្ពឺ បានទៅចូលរួមនៅប្រទេសហ្វីលីពីន សម្រាប់ឆ្នាំ២០២៦


លោក យ៉ើ យូសុះ ប្រធានគំរោងហូបវីលេចសិនធើ និងជានាយកគ្រប់គ្រងសាលារៀនភាសាអង់គ្លេស (ហូបវីលេចសិនធើ) បានដឹកនាំសិស្សចំនួនមួយនាក់ និងគ្រូ1នាក់ ពីសាលារៀនភាសាអង់គ្លេសកំពង់ស្ពឺ ហូបវីលេចសិនធើ ពីគំរោងសហគន៍ភូមិនៃក្តីសង្ឃឹម (Hope Village Project) ដែលស្ថិតនៅភូមិតាយ៉ូវ ឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ទៅចូលរួមកម្មវិធី Action For Earth, Global Youth Summit (GYS) ឆ្នាំ2026 នៅទីក្រុង Davao ប្រទេសហ្វីលីពីន ដែលរៀបចំឡើងដោយអង្គការ Hemispheres Foundation នៃប្រទេសសិង្ហបុរី មានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី26 មក ដល់ថ្ងៃទី28 ខែមិនា ឆ្នាំ2026 នេះ ទទួលបានជោគជ័យយ៉ាងមោទនភាពជូនកម្ពុជា ដែលសិស្សម្នាក់ទទួលបានជ័យលាភីលេខ១ ក្នុងការប្រកួតប្រជែងជាមួយនឹងសិស្សមកតាមបណ្ដាប្រទេសដែលបានចូលរួម។

នៅក្នុងកម្មវិធីនោះដែរ មានការប្រកួតប្រជែងនិយាយជាសាធារណះ ជាភាសាអង់គ្លេស លើប្រធានបទ ដើម្បីការពារបរិស្ថាន ដោយតំរូវអោយសិស្សានុសិស្សដែលចូលរួមអាចលើកយកប្រធានបទណាមួយដែលទាក់ទងនឹងការជួយថែរក្សាក៍ដូចជាការការពារបរិស្ថានដើម្បីប្រកួតប្រជែងបាន ដែលត្រូវបែងចែកជាពីរក្រុម 1)- Junior Category អាយុក្រោម 15ឆ្នាំ និង 2)- Senior Category អាយុ15ឆ្នាំឡើង។

នៅក្នុងនោះដែរ ដោយមានអ្នកចូលរួមមកពីបណ្តាប្រទេសចំនួន៧ប្រទេស ដូចជាៈ កម្ពុជា ហ្វីលីពីន ឥណ្ឌូនេស៊ី សិង្ហបុរី ឥណ្ឌា  វៀតណាម និង កូរ៉េ ។

និងសិស្សម្នាក់របស់កម្ពុជាយើង ឈ្មោះ សាពីយ៉ាន សូហ្វាន ភេទប្រុស អាយុ14ឆ្នាំ ក្នុងក្រុម Junior Category  បានលើកយកប្រធានបទមួយដែលមានឈ្មោះថា៖ សាលារៀនបៃតងកំពង់ស្ពឺ (Kompong Speu Green School) តំណាងអោយកម្ពុជា ហើយជាលទ្ធផលបានទទួល ជ័យលាភីលេខ១ ពីកម្មវិធី  លេខ២បានទៅលើសិស្សមកពីប្រទេសហ្វីលីពីន និងលេខ៣បានទៅលើសិស្សមកពីប្រទេសឥណ្ឌូនេស៊ី។

នេះបើយោងតាមការបញ្ជាក់ ពីលោក យ៉ើ យូសុះ ប្រធានដឹកនាំតំណាងកម្ពុជា នៅក្នុងសារៈសំខាន់កម្មវិធី៖
1- ជួយបណ្តុះអោយក្មេងមានភាពក្លាហានក្នុងការនិយាយជាសាធារៈក្នុងចំណោមមនុស្សចូលរួមជាច្រើន។
2)- អោយយល់ដឹងអំពីផលប៉ះពាល់ផ្សេងៗដល់បរិស្ថាន ការចេះជួយការកាពារបរិស្ថាន ការមិនខ្ជះខ្ជាយនៃម្ហូបអាហារ និងការប្រើប្រាស់ឡើងវិញរបស់ដែលអាចប្រើបាន។
3)- ការធ្វើការងារជាក្រុមជាមួយសិស្សបរទេសផ្សេងៗគ្នាដែលចូលរួម។
4)- ដំណើរទស្សនៈកិច្ចតាមតំបន់ប្រវត្តិសាស្រ្ត ក៍ដូចជាសហគមន៍បរិស្ថាននាៗ នៅក្នុងប្រទេសហ្វីលីពីន។

ជាចុងក្រោយលោក យ៉ើ យូសុះ នាយកសាលាភាសា អង់គ្លេស ហូបវីលេចសិនធើ និងជាប្រធានគំរោងសហគមន៍ភូមិនៃក្ដីសង្ឃឹម សូមថ្លៃងអំណរអរគុណយ៉ាងជ្រាលជ្រៅដល់ថ្នាក់ដឹកនាំអង្គការ Hemispheres Foundation Singapore  ជាពិសេសលោកស្រីបណ្ឌិត Doctor Ang Swee Ann ដែលបានផ្តល់ឱកាសអោយរូបលោកបានដឹកនាំសិស្សានុសិស្ស ពីសាលារៀនភាសាអង់គ្លេសកំពង់ស្ពឺ ហូបវីលេចសេនធើ នៃសហគមន៍គំរោងភូមិនៃក្តីសង្ឃឹម (Kompong Speu Hope Village) របស់យើង ទៅចូលរួមកម្មវិធីដែលមានអត្ថន័យ និងមានសារៈសំខាន់មួយនេះ ហើយសង្ឃឹមថានឹងទទួលបានឱកាសក្នុងការចូលរួមលើកក្រោយៗទៀតជាក់ជាមិនខាន ដើម្បីអាចចូលរួមក្នុងការជួយអភិវឌ្ឍន៍វិស័យធនធានមនុស្សនៅក្នុងសហគមន៍កម្ពុជា ជាពិសេសការផ្តោតទៅលើ ការចេះជួយការពារបរិស្ថាននេះតែម្តង៕
















No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages